រ៉ង់ហ្គូន៖ ក្រុមយោធាបានវាយឆ្មក់ ទីស្នាក់ការកណ្តាលទីក្រុងរ៉ង់ហ្គូន របស់គណបក្សដែលត្រូវបានបណ្តេញចេញ ពីតំណែងមេដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីល្ងាចថ្ងៃអង្គារនៅពេល ដែលសហរដ្ឋអាមេរិក បានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករដែលទាមទារឱ្យមាន លទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការវាយប្រហារចុងក្រោយលើភាព ជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានធ្វើឱ្យមានការខឹងសម្បារចំពោះការ ធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមឧត្តមសេនីយ៍ បានជំរុញប្រជាជនរាប់សែននាក់...
រ៉ង់ហ្គូន៖ កងកម្លាំងប៉ូលិស បានប្រើកម្លាំងបង្រ្កាបទៅលើហ្វូងបាតុកររាប់រយនាក់នៅក្នុងតំបន់ Thapyegone ទីក្រុងណៃពិដោរ នៅក្នុងការបង្រ្ករាបនោះដែរក៏ឃើញមានការប្រើប្រាស់អាវុធជាតិផ្ទុះ រហូតដល់ត្រូវសិស្សនិសិត្សម្នាក់ចំក្បាល ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ហើយបានស្លាប់ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះជាលើកទី១ ហើយនៅក្នុងបាតុកម្មជាសេរីប្រឆាំងនឹងមេដឹកនាំយោធា ក្រោយពីមានការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ ដោយមានការចាប់ខ្លួនទីប្រឹក្សារដ្ឋលោក ស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី ដោយចោទប្រកាន់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីថា មានលួចបន្លំសន្លឹកឆ្នោត។ វេជ្ជបណ្ឌិតដែលជាអ្នកធ្វើការវះកាន់ជនរងគ្រោះបានលើកឡើងថា...
ការពិភាក្សាបានចាប់ផ្តើមផ្លាស់ប្តូរថា លោកស្រី អ៊ុង សានស៊ូជី ធ្លាប់ជាវីរជនរបស់មនុស្សជាច្រើនរួមទាំងខ្ញុំផង ហើយក៏ស្ត្រីម្នាក់ដែលមានជំនឿរឹងមាំ លើលទ្ធិប្រជាធិបតេយ្យ និងសាធារណរដ្ឋ ហ៊ានការតស៊ូ និងការលះបង់អស់រយៈពេល ជាងមួយទសវត្សរ៍មកហើយ លោកស្រីជាឥស្សរជនល្អឥតខ្ចោះនៃសិទ្ធិស៊ីវិល និងស្ត្រី ទោះយ៉ាងណាចាប់តាំងពី គណបក្សនយោបាយរបស់លោកស្រី គឺសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតពេញនិយម លើកដំបូងរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥ ។ ប្រទេសមីយ៉ាន់ម៉ាបានបើកចំហប្រទេស និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច...
រ៉ង់ហ្គូន៖ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាស នៅក្នុងផ្នែកខ្លះនៃទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋប្រហារ ហើយយោធាបានចេញសេចក្តីព្រមាន តឹងរឹងប្រឆាំងនឹងការតវ៉ាបន្តទៀត។ នាយកដ្ឋានរដ្ឋបាលទូទៅ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគ្របដណ្តប់លើក្រុងចំនួន ៧ ក្នុងទីក្រុងម៉ាន់ដាឡេដោយហាមឃាត់ មិនឱ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុម ដែលមានចំនួនលើសពី ៥ នាក់ឡើយ។...
រ៉ង់ហ្គូ៖យោធាមីយ៉ាន់ម៉ា បានបង្ហាញសញ្ញានៃការបង្ក្រាប ដែលនឹងកើតមានឡើងនៅលើ បាតុកម្មបន្ទាប់ពីមានមនុស្សជាង ១០ម៉ឺននាក់ដែលប្រមូលផ្ដុំគ្នាតវ៉ា ចាប់តាំងពីមានការបះបោរកាលពីឆ្នាំ ២០០៧ ប្រឆាំងនឹងរដ្ឋប្រហារយោធា កាលពីសប្តាហ៍មុន និងការឃុំខ្លួនអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី។ នៅពេលការតវ៉ាបានបន្តអស់រយៈពេល ៣ថ្ងៃទូរទស្សន៍រដ្ឋបានចុះផ្សាយ នៅក្នុងសេចក្តីប្រកាសមួយថា“ ក្រុមមនុស្សមួយចំនួន កំពុងរំលោភសិទ្ធិប្រជាធិបតេយ្យ និងបង្ខំការរំខាន ឬគំរាមកំហែងអ្នកដទៃដោយខុសច្បាប់ និងបានអំពាវនាវឱ្យមានការ គោរពវិន័យត្រឹមត្រូវ” ។...
រ៉ង់ហ្គូន៖ លោក Min Aung Hlaing អគ្គមេបញ្ជាការនៃ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាពជាមួយ ប្រទេសទាំងអស់ ខណៈដែលគោលនយោបាយការបរទេស របស់ប្រទេសនេះនឹងមិនផ្លាស់ប្តូរនោះទេ។ នៅក្នុងសារលិខិតផ្សាយ តាមទូរទស្សន៍ជាលើកដំបូង ទៅកាន់សាធារណៈជន បន្ទាប់ពីការប្រកាសអំពីភាពអាសន្ន រយៈពេលមួយឆ្នាំលោកបានលើកឡើងថា ក្នុងរយៈពេលនោះនឹងមិនមាន ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយ ការបរទេសប្រតិបត្តិ និងសេដ្ឋកិច្ចនោះទេ...
បរទេស៖ មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកមីង អ៊ុងឡាង បាននិយាយក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ ប្រទេសជាតិកាលពីថ្ងៃចន្ទថា គណៈកម្មការបោះឆ្នោតបានប្រើប្រាស់ ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការធ្វើ យុទ្ធនាការដោយយុត្តិធម៌ មុនការបោះឆ្នោតទូទៅនៅក្នុង ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក មីន អ៊ុងឡាង...
បរទេស៖ នៅថ្ងៃចន្ទប៉ូលីស នៅប្រទេសមីយ៉ាន់ម៉ា ក្នុងទីក្រុង Nay Pyi Taw បានឈានទៅដល់ការប្រើប្រាស់ ការបាញ់ទឹកទៅលើក្រុមកម្មករជាច្រើនរយនាក់ ដែលកំពុងនាំគ្នាធ្វើការបាតុកម្ម ប្រឆាំងទៅនឹងរដ្ឋប្រហារ របស់យោធានាពេលកន្លងមក ។ បាតុកម្មដែលត្រូវបានគេដឹងថា បានឈានចូលទៅដល់ថ្ងៃទី៣ នៅតាមដងផ្លូវនានាបាននាំគ្នាធ្វើការ អំពាវនាវឲ្យមានការដោះលែងលោកស្រី Aung San Suu Kyi និងធ្វើឲ្យប្រជាធិបតេយ្យអាច...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាងើបឡើងតវ៉ានៅក្រុងរ៉ងហ្គូន កាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរកសន្តិភាពពេញលេញ ដោយធ្វើការទាមទារសុំឲ្យមាន ការដោះលែងក្រុមប្រឹក្សារដ្ឋ លោកស្រី អ៊ុងស៊ាន ស៊ូជី ក្នុងចំណោមសមាជិកផ្សេងៗទៀត ។ ប៉ូលិសដែលជាក្រុមបង្រ្កាបកុបកម្ម បានធ្វើការបិទផ្លូវសំខាន់ៗចូលមកកាន់ទីក្រុង នេះបើយោងតាមសាក្សីបានបញ្ជាក់ដូច្នេះ។ ប្រតិបត្តិករទូរគមនាគមន៍ទំាងអស់ បានបើកឲ្យដំណើរការសេវាកម្មអ៊ីនធើរណេត របស់ខ្លួនវិញកាលពីថ្ងៃអាទិត្យ...
បរទេស៖ អាជ្ញាធរក្នុងតំបន់និយាយថា ច្រកព្រំដែនចំនួនពីរជាមួយប្រទេស មីយ៉ាន់ម៉ា នឹងបើកជាថ្មីដើម្បីអនុញ្ញាតឱ្យមាន ការដឹកជញ្ជូនទំនិញចាប់ពីថ្ងៃច័ន្ទនេះតទៅ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អភិបាលខេត្ត Kanchanaburi គឺលោក Jeerakiat Phumsawat បានយល់ព្រមបើកច្រកទ្វារព្រំដែន Ban Phu Nam...