សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលផ្លោងដែលបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថា (ATACMS) ដោយបានលើកឡើងថា ការវាយប្រហារណាមួយលើប្រទេសរុស្ស៊ី ជាមួយពួកគេនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែង សន្តិភាពតែប៉ុណ្ណោះ ។ គួររំលឹកថា កាលពីថ្ងៃអង្គារ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធមីស៊ីល...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកាលពីព្រឹកថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព័ត៌មានលម្អិត នៃការបាញ់បង្ហោះកំពុងត្រូវបានវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។ អគ្គសេនាធិការគឺជាការសាកល្បងមីស៊ីលជាបន្តបន្ទាប់ និងសមយុទ្ធយោធាដែលធ្វើឡើងដោយកូរ៉េខាងជើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការបាញ់បង្ហោះផ្កាយរណបចារកម្មដែលបរាជ័យកាលពីចុងខែមុន ដែលបង្កឱ្យមានការរិះគន់ថ្មីៗ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងនៅថ្ងៃពុធនេះថា មីស៊ីលដែលបានសម្លាប់មនុស្ស ២នាក់ នៅក្នុងប្រទេសប៉ូឡូញ ប្រហែលជាមិនត្រូវបានបាញ់ ចេញពីប្រទេសរុស្ស៊ីនោះទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំ នៃសម្ព័ន្ធមិត្តលោកខាងលិច ស្របពេលមានការព្រួយបារម្ភថា ជម្លោះអ៊ុយក្រែនអាចឈានចូល...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រីមួយរូបមកពី ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបាញ់ស៊ីលផ្ទៃរាបនៅព្រឹកថ្ងៃចន្ទ នេះ នៅឯឆ្នេរសមុទ្រខាងកើតរបស់ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី កាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ដែលសង្ស័យចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសខ្លួន ដែលជាការបាញ់បង្ហោះលើកដំបូង ចាប់តាំងពីខែតុលកន្លងមកនេះ ។ គ្រាប់មីស៊ីលនេះបានធ្លាក់ ក្នុងទឹកនៅចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន ដែលនាំមកនូវការថ្កោលទោស ពីទីក្រុងសេអ៊ូល និងតូក្យូ ។ អង្គការសហប្រជាជាតិ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋបាលលោក Biden បានត្រៀមខ្លួន ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសកូរ៉េខាងជើង ដោយគ្មានដាក់លក្ខខណ្ឌជាមុន ដែលជាការផ្លាស់ប្តូរវិធីសាស្រ្ត យ៉ាងខ្លាំងមួយពីការលើកឡើង របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងពេលឃោសនាបោះឆ្នោតរបស់លោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃអង្គារបានបាញ់អ្វី ដែលមើលទៅដូចជាមីស៊ីលផ្លោង នៅក្នុងការបាញ់បង្ហោះលើកទី២ ក្នុងខែនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់ មីស៊ីលផ្លោងមួយគ្រាប់ មិនស្គាល់អត្តសញ្ញាណ ចូលទៅក្នុងសមុទ្រនៅ ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ ការបាញ់បង្ហោះនេះ បានកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ចូលទៅក្នុងដែនទឹក...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ នៅថ្ងៃចន្ទនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយប្រភេទថ្មី ដោយជោគជ័យកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ របាយការណ៍បានឲ្យដឹងថា មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបានបាញ់បានធ្វើដំណើរ រយៈពេល ៧,៥៨០ វិនាទី តាមបណ្តោយរាងពងក្រពើ និងលំនាំលេខ ៨ ហោះហើរនៅលើអាកាស ពីលើទឹកដី និងដែនទឹករបស់កូរ៉េខាងជើង...
បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបាញ់ទម្លាក់មីស៊ីលផ្លោងចំនួន៣គ្រឿង ដែលផ្តោតគោលដៅវាយប្រហារតំបន់ប្រេងភាគខាងកើតរបស់ប្រទេស ក៏ដូចជាទីក្រុង និងទីក្រុង នៅក្នុងតំបន់ភាគខាងត្បូងនោះ។ នៅពេលភ្លាមៗនេះ នៅមិនទាន់មានការអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍នោះទេ ប៉ុន្តែកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងពួកហូធីនៅក្នុងទីក្រុងយេម៉ែន បានថ្កោលទោសចំពោះក្រុមឧទ្ទាមដែលមានចំណងទាក់ទងជាមួយអ៊ីរ៉ង់។ ប្រភពមួយដែលដឹងរឿងនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានថា មីស៊ីលដែលមានគោលដៅវាយប្រហារទៅលើតំបន់ភាគខាងកើតទាំងនោះ ត្រូវបានបាញ់ទម្លាក់នៅពីលើទីក្រុង Dammam។ កម្ទេចកម្ទីពីមីស៊ីលទាំងនោះ បានធ្លាក់បាចសាចពីលើស្រុក...