បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន លោក Ihor Klymenko កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថាមីស៊ីល ចំនួន២របស់ប្រទេសរុស្សី បានសម្លាប់មនុសសយ៉ាងហោចណាស់៥នាក់ និងរបួស៣១នាក់ផ្សេងទៀតក្រោយពេលដែលវាបានវាយប្រហារចំអគារអាផាតមិនមួយកន្លែង នៅភាគខាងកើតទីក្រុង Pokrovsk។ ទាំងវិដេអូនិងរូបភាពត្រូវបានបង្ហាញដោយមន្ត្រីអ៊ុយក្រែន ដោយអគារស្នាក់កំពស់៥ជាន់ត្រូវបានបំផ្លិចបំផ្លាញ ហើយរថយន្តហោះសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយក្រុមមនុស្សដែលទទួលរងរបួស។ ប្រភពដែលបានចេញផ្សាយដោយរ៉យទ័រ បានសរសេរដែរថា ក្នុងចំណោមអ្នកបាត់បង់ជីវិតមាន៤នាក់ជាជនស៊ីវិល ហើយមកទល់ពេលនេះប្រតិបត្តិការតាមស្វែងរកអ្នកនៅមានជីវិត និងកប់នៅពីក្រោមអគារបែកបាក់នៅតែបន្តធ្វើនៅឡើយ។ លោក...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា មីស៊ីលបានវាយប្រហារទីក្រុងកំពង់ផែ Taganrog ភាគនិរតីកាលពីថ្ងៃសុក្រ ដោយហៅឧបទ្ទវហេតុនេះថា ជា “ការវាយប្រហារភេរវកម្ម” ដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរក្នុងតំបន់ថា តំបន់កណ្តាលទីក្រុងត្រូវបានវាយប្រហារដោយការបំផ្ទុះដ៏ធំមួយកាលពីថ្ងៃសុក្រ ដោយយ៉ាងហោចណាស់មនុស្ស ១៥នាក់បានរងរបួស។ យោធាបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលពីប្រព័ន្ធប្រឆាំងយន្តហោះ S-200 សម័យសូវៀត...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ចូលក្នុងសមុទ្រ នៅឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ខណៈភាពតានតឹងនៅតែមានខ្ពស់ជុំវិញការធ្វើតេស្តអាវុធជាញឹកញាប់របស់ក្រុងព្យុងយ៉ាង ។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា គ្រាប់មីស៊ីលទី១បានហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ និងគ្រាប់ទី២ប្រហែល៤០០គីឡូម៉ែត្រ ដែលគ្រាប់មីស៊ីលទាំង២នេះបានឈានដល់កម្ពស់ប្រហែល១០០គីឡូម៉ែត្រ ។ ក្រសួងខាងលើបានឲ្យដឹងទៀតថា គ្រាប់មីស៊ីលនេះទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចស្វ័យយ័តរបស់ប្រទេស នេះដែលលាតសន្ធឹងប្រហែល៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន...
តូក្យូ៖ កូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ ចូលសមុទ្រនៅឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីល្ងាចថ្ងៃចន្ទ ខណៈភាពតានតឹងនៅតែមានខ្ពស់ ជុំវិញការធ្វើតេស្តអាវុធជាញឹកញាប់ របស់ក្រុងព្យុងយ៉ាង។ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា កាំជ្រួចទីមួយបានហោះបានចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ និងទីពីរប្រហែល ៤០០គីឡូម៉ែត្រ ដោយបន្ថែមថា មីស៊ីលទាំងពីរទំនងជា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងប្រហែល...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យោធារុស្សីបានធ្វើការវាយប្រហារសងសឹកថ្មី កាលពីយប់ថ្ងៃព្រហស្បតិ៍ទៅលើតំបន់ផលិត និងផ្ទុកដ្រូនរបស់យោធាអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ថា “កាលពីយប់មិញ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តការវាយប្រហារសងសឹកដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់ បាញ់ចេញពីលើផ្ទៃសមុទ្រ និងអាកាស ប្រឆាំងនឹងរោងចក្រផលិត និងកន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើក នៅក្នុងស្រុក Odessa និង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា យោធារុស្ស៊ីបានធ្វើការវាយប្រហារ ទៅលើទីតាំងរបស់អ៊ុយក្រែន ដែលប្រើសម្រាប់រៀបចំ ការវាយប្រហារភេរវកម្ម។ ការវាយប្រហារនេះត្រូវបាន ធ្វើឡើងនៅក្នុងការសងសឹកចំពោះការ វាយប្រហារកាលពីថ្ងៃចន្ទលើស្ពាន គ្រីមៀ ដែលបានឆក់យកជីវិតជនស៊ីវិល២នាក់ និងបណ្តាលឲ្យកុមារម្នាក់រងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ីនៅពេលយប់បានបើក...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំង មានការស្ទាក់ស្ទើរក្នុងការផ្តល់អាវុធ រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគៀវ ដោយបារម្ភពីការកើនឡើង ដែលអាចកើតមាន ប្រសិនបើអ៊ុយក្រែន សម្រេចចិត្តប្រើប្រាស់មីស៊ីលទាំងនោះ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ “ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាព” ថា ឧត្តមសេនីយ៍អ៊ុយក្រែនពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយមីស៊ីលជាក់លាក់ខ្ពស់ របស់រុស្ស៊ីលើតំបន់ Donbass ទីក្រុងKramatorsk កាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានអះអាងមុននេះថា ការវាយប្រហារនោះបាន...
បរទេស៖ មីស៊ីល Kinzhal មានសមត្ថភាពហោះហើរ ក្នុងល្បឿនលឿនជាងសំឡេង ៥ដង ដែលជួយឱ្យវានៅស្ថិតស្ថេរ មិនងាយទទួលរងនូវការវាយប្រហារ ពីប្រព័ន្ធការពារមីស៊ីលអាកាស របស់សត្រូវឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកជំនាញយោធាដែលមាន មូលដ្ឋាននៅទីក្រុងមូស្គូ លោក Alexey Leonkov បានប្រាប់...
គៀវ ៖ កាសែត Newsweek របស់អ៊ុយក្រែន ត្រូវបានគេប្រាប់ឱ្យដឹងថា មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដល់កងកម្លាំង ប្រដាប់អាវុធរបស់អ៊ុយក្រែន នឹងបង្ហាញពីបញ្ហាប្រឈមថ្មី ដ៏លំបាក សម្រាប់វិស័យការពារជាតិរុស្ស៊ី ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រាប់សមាជិកសភារបស់ចក្រភពអង់គ្លេសថា មីស៊ីលនាំផ្លូវ Storm Shadow...