វ៉ាស៊ីនតោន ៖ មេបញ្ជាការយោធាកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង នៅតែបន្តបង្កើន សមត្ថភាពមីស៊ីល ផ្លោងរបស់ខ្លួន ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់ដីគោក របស់អាមេរិក។ លោក Mark Milley ប្រធានអគ្គសេនាធិការចម្រុះ ក៏បានឲ្យដឹងផងដែរថា កូរ៉េខាងជើង កំពុងបង្ហាញសញ្ញាណាមួយ នៃការលះបង់កិច្ចខិតខំប្រឹងប្រែង របស់ខ្លួន...
បរទេស៖ មន្ត្រីការពារជាតិតៃវ៉ាន់មួយរូប បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា កោះតៃវ៉ាន់ កំពុងតែស្វះស្វែងទិញមីស៊ីល បាញ់ពីអាកាសវាយប្រហារក្នុងចម្ងាយឆ្ងាយ ពីសហរដ្ឋអាមេរិក ស្របពេលដែលកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ ជំរុញបង្កើនកម្លាំងរបស់ខ្លួន ស្របពេលមានសម្ពាធកើនឡើង ពីទីក្រុងប៉េកាំង។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស ៖ សកម្មភាព របស់កូរ៉េខាងជើង នៅកន្លែងផលិតនាវា តាមសេចក្តី រាយការណ៍ អាចកំពុងតែបង្កឲ្យមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងទីក្រុងសេអ៊ូល ស្តីពីការធ្វើតេស្ត សាកល្បង នូវមីស៊ីលផ្លោងដែលបាញ់ ចេញពីនាវាមុជទឹក ហៅកាត់ថា SLBM ។ មន្ត្រីនំាពាក្យអគ្គ សេនាធិការកូរ៉េខាងត្បូង លោក Kim Joon-rak បានមានប្រសាសន៍...
បរទេស៖ សេចក្តីថ្លែងការណ៍របស់ មន្ទីរប៉ង់តាហ្គោនធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង ២ គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុននៅព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ដែលបង្កការព្រួយបារម្ភនៅប្រទេស កូរ៉េខាងត្បូងនិងជប៉ុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Mike Kafka អ្នកនាំពាក្យបញ្ជាការកងទ័ពអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក នៅក្នុងសេចក្តីថ្លែងការណ៍ថា...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានពង្រីកអង្គភាពមីស៊ីលផ្លោង និងពង្រឹងកម្លាំងពិសេស ជាមួយនឹងឧបករណ៍ទំនើបៗ និងសមយុទ្ធវាយប្រហារគោលដៅ ដូចជាការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងជាដើម។ ការផ្លាស់ប្តូរទាំងនេះនៅក្នុងយោធាកូរ៉េខាងជើង ស្ថិតក្នុងចំណោមចំណុចសំខាន់ៗ នៃការបោះពុម្ពផ្សាយឆ្នាំ២០២០ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលក្រសួងការពារជាតិ បានដាក់បង្ហាញតាមអ៊ិនធឺណិត និងក្រៅប្រព័ន្ធនៅថ្ងៃអង្គារនេះ ស្ដីពីការពង្រឹងសមត្ថភាព វាយប្រហារមហាប្រល័យ របស់កូរ៉េខាងជើង។ យោងតាមឯកសារនេះ ប្រទេសកូរ៉េខាងជើងឥឡូវនេះមានកងពលតូចមីស៊ីលចំនួន...