ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ កំពុងស្វះស្វែងទិញមីស៊ីល វាយប្រហារចម្ងាយឆ្ងាយ ពីអាមេរិក

បរទេស៖ មន្ត្រីការពារជាតិតៃវ៉ាន់មួយរូប បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា កោះតៃវ៉ាន់ កំពុងតែស្វះស្វែងទិញមីស៊ីល បាញ់ពីអាកាសវាយប្រហារក្នុងចម្ងាយឆ្ងាយ ពីសហរដ្ឋអាមេរិក ស្របពេលដែលកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ ជំរុញបង្កើនកម្លាំងរបស់ខ្លួន ស្របពេលមានសម្ពាធកើនឡើង ពីទីក្រុងប៉េកាំង។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ស្របពេលដែលតៃវ៉ាន់ កំពុងតែអភិវឌ្ឍផលិតមីស៊ីលវាយប្រហារ ចម្ងាយឆ្ងាយដោយខ្លួនឯងដើម្បីផ្តល់ឲ្យខ្លួន នូវសមត្ថភាពវាយបកចូលប្រទេសចិនវិញ ក្នុងករណីផ្ទុះសង្គ្រាមនោះ តៃវ៉ាន់ក៏បានសម្លឹងឲ្យសហរដ្ឋអាមេរិក ជួយផ្តល់ឲ្យខ្លួននូវអាវុធទំនើបៗបន្ថែម។

នៅពេលត្រូវគេសួរ អំពីប្រព័ន្ធអាវុធមួយណាដែលតៃវ៉ាន់ចង់ទិញ ប៉ុន្តែអាមេរិកនៅមិនទាន់និយាយថា វាអាចនោះ លោក ជាប្រធាននាយកដ្ឋានផែនការ យុទ្ធសាស្ត្រក្រសួងការពារជាតិតៃវ៉ាន់ បានប្រាប់ឈ្មោះអាវុធនោះថា ជាអាវុធ AGM-158 របស់ក្រុមហ៊ុន ។

ផ្ទាំងពាណិជ្ជកម្ម

លោក Lee Shih-chiang បាននិយាយប្រាប់យ៉ាងដូច្នេះថា “យើងនៅតែស្ថិតនៅក្នុងដំណើរការ ស្វះស្វែងទិញវាពីសហរដ្ឋអាមេរិក។ បណ្ដាញទំនាក់ទំនង គឺមានភាពរលូនល្អនិងសាមញ្ញ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top