ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បាញ់មីស៊ីលសំដៅទីតាំង យោធាច្រើនកន្លែង ក្នុងក្រុងអាឡេប៉ូ ប្រទេសស៊ីរី

បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា កាលពីយប់ថ្ងៃចន្ទ អ៊ិស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាស ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់សំដៅទីតាំងយោធានៅភាគខាងជើង ទីក្រុងអាឡេប៉ូប្រទេសស៊ីរី។

តាមការបញ្ជាក់ដោយ SANA ដដែលបានឲ្យដឹងទៀតថាការបាញ់មីស៊ីល ជាច្រើនទៀតក៏ត្រូវបានគេជឿជាក់ថា បានតំរង់ទៅលើទីតាំងយោធា ដែលស្ថិតនៅក្នុងតំបន់ដែល ត្រូវបានគេហៅឈ្មោះថា Safira នៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ផងដែរប៉ុន្តែប្រព័ន្ធការពារអាកាស បានស្ទាក់ចាប់បានទាំងអស់។

គួរឲ្យដឹងដែរថា អ៊ិស្រាអ៊ែលត្រូវបានគេជឿជាក់ថា តែងតែបានបើកការវាយប្រហារ ទៅលើទីតាំងយោធាជាច្រើន នៅក្នុងប្រទេសស៊ីរីជារឿយៗ ដោយអះអាងថា វាគឺជាទីតាំងដោយគ្រប់គ្រង ដោយក្រុមសកម្មប្រយុទ្ធ ដែលប្រឆាំងនឹងអ៊ីស្រាអ៊ែល និងមានការគាំទ្រពីក្រោយ ដោយប្រទេសអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top