ព័ត៌មានអន្តរជាតិ
មេដឹកនាំប្រឆាំង វេណេស៊ុយអេឡា មានបំណងចូលរួមពិភាក្សា ជាមួយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ
បរទេស៖មេដឹកនាំប្រឆាំង ក្នុងប្រទេសវេណេស៊ុយអេឡា លោក Freddy Guevara បាននិយាយនៅពេលថ្មីៗនេះថា លោកមានបំណងចង់ចូលរួម ក្នុងកិច្ចចរចានយោបាយ ជាមួយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ប៉ុន្តែនៅតែកំពុងរង់ចាំបក្សប្រឆាំង ធ្វើការសម្រេចចិត្ត លើបញ្ហានេះ។ លោក Freddy Guevara មានវ័យ៣៥ឆ្នាំ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានមួយ ក្នុងបទសម្ភាសន៍នៅផ្ទះរបស់លោក ក្នុងទីក្រុងការ៉ាកាស់...