ព័ត៌មានអន្តរជាតិ
មេដឹកនាំប្រទេសកូរ៉េខាងជើង ចាកចេញពីប្រទេសតាមរថភ្លើងពិសេស ឆ្លងព្រំដែនចូលទៅក្នុងប្រទេសចិន
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានចាកចេញពីប្រទេស ហើយឆ្លងព្រំដែនចូលទៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន NHK របស់ជប៉ុន ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍ថា លោក គីម បានចាកចេញពីប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ តាមរថភ្លើងពិសេស ដើម្បីចូលរួមព្រឹត្តិការណ៍នានា រួមទាំងការដង្ហែក្បួនយោធាទ្រង់ទ្រាយធំនៅទីក្រុងប៉េកាំង។...