វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំ និងអង្គភាពយោធាជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងរតនាគារបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានជ្រើសរើសមន្ត្រីយោធាបច្ចុប្បន្ន និងអតីតចំនួន ១០ នាក់ និងបានដាក់ក្នុងបញ្ជីខ្មៅនូវអង្គភាពចំនួន ៣ ដែលទាក់ទងនឹងកម្លាំងយោធា ឬសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា។ យោងតាមឯកសារអង្គហេតុ ដែលចេញដោយសេតវិមាន ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានកំណត់ការនាំចេញទំនិញ...
រ៉ង់ហ្គូន៖ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាស នៅក្នុងផ្នែកខ្លះនៃទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋប្រហារ ហើយយោធាបានចេញសេចក្តីព្រមាន តឹងរឹងប្រឆាំងនឹងការតវ៉ាបន្តទៀត។ នាយកដ្ឋានរដ្ឋបាលទូទៅ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគ្របដណ្តប់លើក្រុងចំនួន ៧ ក្នុងទីក្រុងម៉ាន់ដាឡេដោយហាមឃាត់ មិនឱ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុម ដែលមានចំនួនលើសពី ៥ នាក់ឡើយ។...
បរទេស៖ មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកមីង អ៊ុងឡាង បាននិយាយក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ ប្រទេសជាតិកាលពីថ្ងៃចន្ទថា គណៈកម្មការបោះឆ្នោតបានប្រើប្រាស់ ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការធ្វើ យុទ្ធនាការដោយយុត្តិធម៌ មុនការបោះឆ្នោតទូទៅនៅក្នុង ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក មីន អ៊ុងឡាង...