បរទេស៖ កាសែតចិនដេលីនៅថ្ងៃចន្ទ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុបឬ EU ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសបានចាប់ផ្តើម ធ្វើការពិភាក្សាគ្នាហើយក្នុងការ ពិនិត្យមើលទៅលើស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្ននិងក៏កំពុងបានត្រៀមរៀបចំ កិច្ចការងារមួយចំនួនផងដែរ ដើម្បីឆ្លើយតបទៅមេដឹកនាំយោធាបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍ជារួមមួយ ដោយរដ្ឋមន្ត្រីការបរទេសទាំងអស់ បានបញ្ជាក់ថា សហគមន៍អ៊ឺរ៉ុបបានអំពាវនាវឱ្យមីយ៉ាន់ម៉ា ក្នុងការលុបបំបាត់វិបត្តិបច្ចុប្បន្ន តាមរយៈការបញ្ចប់ទៅនៃស្ថានភាពបន្ទាន់ និងការស្តារឡើងវិញនូវរដ្ឋាភិបាលស៊ីវិលស្របច្បាប់ និងការបើកដំណើរការសភា ដែលជាប់ឆ្នោតថ្មីផងដែរ។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ជាការឆ្លើយតបចំពោះរដ្ឋប្រហារយោធា...
បរទេស៖ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសកាណាដានិងអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីយោធារបស់ប្រទេសមីយ៉ានម៉ា ពីបទដណ្ដើមអំណាច រដ្ឋាភិបាលក្នុងប្រទេសនេះ ក្នុងរដ្ឋប្រហារមួយ ដែលធ្វើឡើងកាលពីដើមខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកាណាដានិងអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការងារជាបន្តបន្ទាប់ ដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំ យោធាមីយ៉ានម៉ា ដើម្បីផ្ញើសារមួយថា មានផលវិបាកសម្រាប់ការបំពានសិទ្ធិមនុស្ស និងពីបទបដិសេធសិទ្ធិលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនមីយ៉ានម៉ា។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក...
រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានពង្រាយកងទ័ពបន្ថែមនៅទូទាំងប្រទេស និងបានផ្ដាច់អ៊ីនធឺណិតនៅយប់ទី២ ខណៈដែលខ្លួនបានបង្កើនការបង្ក្រាប លើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ប៉ុន្តែក្រុមបាតុករ បានបន្ដដើរក្បួនបាតុកម្មកាន់តែធំឡើង។ យោធាបានបង្កើនកិច្ចប្រឹងប្រែងជាបណ្តើរៗ ដើម្បីលុបបំបាត់ការបះបោរប្រឆាំងនឹង ការដណ្តើមអំណាចរបស់ពួកគេ កាលពីពីរសប្តាហ៍មុន ដែលត្រូវបានឃើញថា មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនរួមជាមួយ មនុស្សរាប់រយនាក់ផ្សេងទៀត រួមទាំងសមាជិកនៃរដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។ មេធាវីរបស់លោកស្រីបានលើកឡើងថា លោកស្រីអ៊ុងសាន ស៊ូជី...
រ៉ង់ហ្គូន៖ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឲ្យដឹងថា លោកស្រីស៊ូជី ដែលត្រូវបានបណ្តេញអំណាចនៅមីយ៉ាន់ម៉ា នឹងត្រូវបញ្ជូនទៅឃុំខ្លួនរហូតដល់ថ្ងៃពុធ ទី១៧ ខែកុម្ភៈ សម្រាប់សវនាការនៅតុលាការ ហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃច័ន្ទ ដូចការរំពឹងទុកនោះទេ។ មេធាវីលោក Khin Maung Zaw បានប្រាប់អ្នកយកព័ត៌មានថា “យើងមកទីនេះដើម្បីបញ្ជូន លិខិតរបស់មេធាវីយើង និងពិភាក្សាជាមួយចៅក្រម យោងតាមការលើកឡើង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យ បានឲ្យដឹងថា ពលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ារាប់ពាន់នាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅជប៉ុន ធ្វើការតវ៉ាប្រឆាំងទៅការធ្វើរដ្ឋប្រហារ ដោយយោធានៅឯស្រុកកំណើត ដោយមានកទាំងការកាន់រូបថតលោកស្រី Aung San Suu Kyi ផងរូបភាពនៃសិទ្ធមនុស្សផង។ ការប្រមូលផ្តុំគ្នាបានចាប់រាប់តាំងតែ ពីសួនឧទ្យាននិងផ្លូវរថភ្លើង និងទៅដល់ផ្លូវដែលមមាញឹកដោយមាន ការការពារសុវតិ្ថភាពពីសំណាក់ ប៉ូលីសជប៉ុនផងហើយវាត្រូវបាន គេមើលឃើញថា គឺជាការតវ៉ាប្រឆាំងនៅក្រៅប្រទេសមីយ៉ាន់ម៉ា ចុងក្រោយបង្អស់ដែលមាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាស ដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំ យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយដណ្ដើមអំណាចដោយ រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងថារដ្ឋបាលរបស់លោក កំពុងចាត់វិធានការដើម្បីរារាំងឧត្តមសេនីយ៍មីយ៉ាន់ម៉ា ពីការទទួលបានមូលនិធិរដ្ឋាភិបាលចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានកាន់កាប់នៅសហរដ្ឋអាមេរិក។ ហើយក្នុងនោះដែរអាមេរិក នឹងកំណត់គោលដៅនៃ...