តូក្យូ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោក Shigeru Ishiba បានប្រាប់សមភាគីរបស់ លោកពីក្រុមប្រទេសទាំង៧ ថាកិច្ចសហប្រតិបត្តិការក្នុងចំណោម ពួកគេមានសារៈសំខាន់កាន់តែខ្លាំងឡើង ខណៈដែលបញ្ហាសន្តិសុខនៃមជ្ឈិមបូព៌ា អឺរ៉ុប រួមទាំងអ៊ុយក្រែន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមាន ទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ បន្ទាប់ពីចូលរួមការអំពាវនាវជាមួយ មេដឹកនាំផ្សេងទៀតនៃលទ្ធិប្រជាធិបតេយ្យ ឧស្សាហកម្មធំៗជាលើកដំបូង លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា លោកបានគូសបញ្ជាក់ថា ក្រុម និងភាគីពាក់ព័ន្ធទាំងអស់គួរតែអនុវត្ត...
បរទេស៖ មេដឹកនាំនៃក្រុមប្រទេសទាំង៧ បានយល់ព្រម ដើម្បីផ្តល់ប្រាក់កម្ចីយ៉ាងហោចណាស់ ៥០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដោយប្រើការប្រាក់ ពីទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ដែលត្រូវបានបង្កកចាប់តាំង ពីទីក្រុងម៉ូស្គូបានបើកការឈ្លានពាន ពេញទំហឹងដល់អ្នកជិតខាង របស់ខ្លួនកាលពីជាងពីរឆ្នាំមុន។ ក្រៅពីអនាគតរបស់អ៊ុយក្រែន ប្រធានបទសំខាន់មួយនៅថ្ងៃដំបូង នៃកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុង Fasano ភាគខាងត្បូងប្រទេសអ៊ីតាលី គឺជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសមាជិក G7 បានយល់ព្រមលើផែនការបទឈប់បាញ់...
ក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ឧបាយកលរបស់អ្នកនយោបាយជប៉ុនដែលប៉ុនប៉ង “លាងសម្អាត”ផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរក្រុង Fukushima ទៅក្នុងសមុទ្របានទទួលបរាជ័យម្តងទៀត ។ ដោយសារមានសំឡេងប្រឆាំងខ្លាំងពេក បានជាសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមិនបានសរសេរខ្លឹមសារដូចជា “ស្វាគមន៍”ផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនជាដើមនោះទេ គ្រាន់តែបានបង្ហាញថា “គាំទ្រអង្គការថាមពលបរិមាណូអន្តរជាតិ ធ្វើការស៊ើបអង្កេតឯករាជ្យ” ។ ការទទួលលទ្ធផលបែបនេះគឺមិនមែនជារឿងចៃដន្យនោះទេ ។ កាលពីខែកុម្ភៈឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនក៏បានបង្ហាញថា ពិតមែនតែរដ្ឋាភិបាលចង់ បន្ថែមខ្លឹមសារស្តីពីការស្វាគមន៍ផែនការ...
នីហ្គាតា៖ ប្រធានហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីថ្ងៃសៅរ៍បានព្រមានពីភាព មិនប្រាកដប្រជាកាន់ តែខ្លាំងឡើង ហើយបានប្តេជ្ញាថា នឹងចាត់វិធានការ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ ចំពេលមានការព្រួយ បារម្ភបន្ទាប់ពីការបរាជ័យធនាគារ របស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងនីហ្គាតា របស់ប្រទេស ជប៉ុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងអភិបាលធនាគារកណ្តាលបានឲ្យដឹងថាពួកគេ “ត្រូវតែរក្សាការប្រុងប្រយ័ត្ន និងរក្សាភាពរហ័សរហួន និងមានភាពបត់បែនក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់យើង...
តូក្យូ៖ នៅពេលដែលប្រទេសជប៉ុន រៀបចំធ្វើជាម្ចាស់ផ្ទះនៃក្រុមប្រទេសដ៏មានឥទ្ធិពលនៃលទ្ធិប្រជាធិបតេយ្យ លោកខាងលិចនៅសប្តាហ៍ក្រោយ ទីក្រុងតូក្យូ កំពុងបន្តការកសាងយោធាដ៏ធំបំផុតរបស់ខ្លួនចាប់ តាំងពីសង្គ្រាមលោក លើកទីពីរ។ មហាអំណាចអាស៊ី ដែលងើបឡើងវិញមួយនេះ ចង់ប្រើកិច្ចប្រជុំកំពូលជាឱកាស ដើម្បីពិភាក្សាអំពីការ គំរាមកំហែងដល់សន្តិសុខពិភពលោកនៅក្នុងតំបន់ និងលើសពីនេះ។ មន្ត្រីជប៉ុនម្នាក់បានប្រាប់កាសែត Newsweek អំពីបរិបទជុំវិញការជួបជុំក្រុមទាំង៧ (G7) ដែលនឹងប្រារព្ធឡើងនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី...
តូក្យូ៖ ប្រទេសជប៉ុន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជាមួយ ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ផ្សេងទៀត “ការប្តេជ្ញាចិត្តយ៉ាងមុតមាំ” របស់ពួកគេដើម្បីការពារសណ្តាប់ធ្នាប់ផ្អែក លើច្បាប់អន្តរជាតិក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់ពួកគេដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ ក្នុងការជំរុញឱ្យរុស្ស៊ី និងចិន ដែលត្រូវបានគេមើលឃើញថាកំពុងបង្ក បញ្ហាប្រឈមចំពោះសន្តិភាព និងស្ថេរភាពពិភពលោក។ រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការពង្រឹងទំនាក់ទំនងជាមួយប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដែលត្រូវបានគេស្គាល់ថាជា “សកលខាងត្បូង” ដូចជាតាមរយៈការដោះស្រាយកង្វល់លើសន្តិសុខស្បៀងអាហារ និងថាមពល...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ថា មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារលើប្លុកផ្ទះល្វែងមួយកន្លែង និងជិតសាលាមត្តេយ្យមួយក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ហើយការវាយប្រហារនេះដែរលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្កោលទោសថា ជា “ភាពព្រៃផ្សៃណាស់” ខណៈដែលមេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នានៅអឺរ៉ុប...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រទេសអភិវឌ្ឍន៍ធំៗចំនួន៧ (G7) កំពុងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅប្រទេសអាល្លឺម៉ង់នៅចុងសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការខ្វះខាតស្បៀងអាហារ នៅក្នុងតំបន់ដូចជាអាហ្វ្រិក ដែលពឹងផ្អែកខ្លាំងលើការនាំចូលគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន ខណៈដែលការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅតែបន្ត។ យោងតាមប្រភពបានឱ្យដឹងថា កិច្ចប្រជុំដែលបានរំពឹងទុក នឹងដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូល G-7 រយៈពេលបីថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនានៅទីក្រុង Schloss Elmau...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា លោកបានពិភាក្សាអំពីការបង្កើនជំនួយសម្រាប់ទីក្រុងគៀវ ជាមួយប្រធានគណៈកម្មការអឺរ៉ុប គឺលោកស្រី Ursula von der Leyen ។ ភាគីនានាបាននិយាយអំពីការបង្កើនជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនចំពេលមានជម្លោះជាមួយរុស្ស៊ី និងការកសាងឡើងវិញក្រោយសង្គ្រាម លោក Zelensky...
ញូវយ៉ក៖ អ្នកការទូតកំពូល មកពីក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ (G-7) បានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់ នូវការវាយលុករបស់ខ្លួន លើអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន ដោយព្រមានពីលទ្ធភាព នៃការដាក់ទណ្ឌកម្មបន្ថែមទៀត។ សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយ ដោយប្រទេសសេដ្ឋកិច្ចធំជាងគេ ចំនួន៧ របស់ពិភពលោក បានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការសម្របសម្រួលការពិន័យសេដ្ឋកិច្ច ដែលផ្តោតលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស្ស លោក...