ព័ត៌មានអន្តរជាតិ

Updated៖ មេដឹកនាំ EU និងអ៊ុយក្រែន ជួបពិភាក្សាគ្នាអំពីការផ្តល់ជំនួយ ដល់ក្រុងគៀវ

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា លោកបានពិភាក្សាអំពីការបង្កើនជំនួយសម្រាប់ទីក្រុងគៀវ ជាមួយប្រធានគណៈកម្មការអឺរ៉ុប គឺលោកស្រី Ursula von der Leyen ។

ភាគីនានាបាននិយាយអំពីការបង្កើនជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនចំពេលមានជម្លោះជាមួយរុស្ស៊ី និងការកសាងឡើងវិញក្រោយសង្គ្រាម លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថាយ៉ាងដូច្នេះ ។

មេដឹកនាំអ៊ុយក្រែនក៏បានលើកឡើងផងដែរថា លោកបានជូនដំណឹងដល់លោកស្រី von der Leyen អំពីការផ្តល់កម្រងសំណួររបស់សហភាពអឺរ៉ុប (EU) ដែលបានបញ្ចប់ ដែលជាជំហានឆ្ពោះទៅរកសមាហរណកម្មសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។

ចំណែកលោកស្រី von der Leyen បានសរសេរលើ Twitter ថា ក្នុងកិច្ចពិភាក្សារបស់ពួកគេ ភាគីបានប៉ះពាល់ដល់ជំនួយហិរញ្ញវត្ថុ និងសន្តិសុខសម្រាប់ក្រុងគៀវ ហើយការឆ្លើយតបរបស់អ៊ុយក្រែនចំពោះកម្រងសំណួរស្តីពីសមាជិកភាពសហភាពអឺរ៉ុប។

គួររំលឹកថា កាលពីថ្ងៃចន្ទ លោក Zelensky បានប្រគល់កម្រងសំណួរដែលមានគោលបំណងសម្រេចបានឋានៈបេក្ខជនរបស់ប្រទេសលោកសម្រាប់សមាជិកភាពសហភាពអឺរ៉ុបដល់ឯកអគ្គរដ្ឋទូត EU ប្រចាំប្រទេសអ៊ុយក្រែន Matti Maasikas។

លោកស្រី Von der Leyen បានប្រគល់កម្រងសំណួរទៅលោក Zelensky ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅ កាន់ក្រុងគៀវ នៅថ្ងៃទី៨ ខែមេសា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top