ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជេីញមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន បានទទួលជ្រាប។ នៅចំពោះមុខកងទ័ព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានអប់រំដាស់តឿនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិន័យសណ្ដាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់ព្រមទាំងចូលរួមការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង សម្រាប់ដោះស្រាយយថាហេតុផ្សេងៗដែលអាចនឹងកើតមាន៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានជួយឧបត្ថម្ភថវិកាចំនួន ៤៣០.០០០រៀល (៤៣ម៉ឺនរៀល) អង្ករចំនួន៣បេ ទឹកក្រូចចំនួន១កេស ទឹកសុទ្ធចំនួន១កេស ជួយដល់លោក ហួត សុខហឿន អតីតមេបញ្ជាការរង វរសេនាតូចលេខ៣ បច្ចុប្បន្នជាយោធិនសោធននិវត្តន៍ មានជំងឺប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ...