ព័ត៌មានអន្តរជាតិ
មេបញ្ជាការយោធាចិន និងឥណ្ឌា ជួបគ្នាលើកទី១៤ ដើម្បីកាត់បន្ថយការ ប្រឈមមុខតាមព្រំដែន
បរទេស៖ នៅថ្ងៃពុធមេបញ្ជាការយោធា នៃប្រទេសឥណ្ឌា និងប្រទេសចិន បានជួបពិភាក្សាគ្នាដើម្បីពិនិត្យ ទៅលើលទ្ធភាពនៃ ការដកទ័ពចេញពីតំបន់ព្រំដែន និង តំបន់ប្រឈមមុខគ្នាសំខាន់ៗ ដែលបានអូសបន្លាយអស់រយៈពេលជាង ២០ខែមកហើយនោះ។ កិច្ចប្រជុំគ្នាជាលើកទី១៤នេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន ហើយតាមផែនការការសម្រេចចិត្តរួម នឹងអាចធ្វើការប្រកាសនៅយប់ថ្ងៃពុធ ឬព្រឹកថ្ងៃព្រហស្បតិ៍នេះបើយោងតាមការបញ្ជាក់អះអាង ដោយក្រុមមន្ត្រីយោធា របស់ប្រទេសឥណ្ឌា។ គួរឲ្យដឹងដែរថា កន្លងមកនេះប្រទេសទាំងសងខាង បានបញ្ឈរជើងយោធារបស់ខ្លួន រាប់សិបពាន់នាក់ដោយមានការគាំទ្រ...