ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធាចិន និងឥណ្ឌា ជួបគ្នាលើកទី១៤ ដើម្បីកាត់បន្ថយការ ប្រឈមមុខតាមព្រំដែន

បរទេស៖ នៅថ្ងៃពុធមេបញ្ជាការយោធា នៃប្រទេសឥណ្ឌា និងប្រទេសចិន បានជួបពិភាក្សាគ្នាដើម្បីពិនិត្យ ទៅលើលទ្ធភាពនៃ ការដកទ័ពចេញពីតំបន់ព្រំដែន និង តំបន់ប្រឈមមុខគ្នាសំខាន់ៗ ដែលបានអូសបន្លាយអស់រយៈពេលជាង ២០ខែមកហើយនោះ។

កិច្ចប្រជុំគ្នាជាលើកទី១៤នេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន ហើយតាមផែនការការសម្រេចចិត្តរួម នឹងអាចធ្វើការប្រកាសនៅយប់ថ្ងៃពុធ ឬព្រឹកថ្ងៃព្រហស្បតិ៍នេះ
បើយោងតាមការបញ្ជាក់អះអាង ដោយក្រុមមន្ត្រីយោធា របស់ប្រទេសឥណ្ឌា។

គួរឲ្យដឹងដែរថា កន្លងមកនេះប្រទេសទាំងសងខាង បានបញ្ឈរជើងយោធារបស់ខ្លួន រាប់សិបពាន់នាក់ដោយមានការគាំទ្រ ពីក្រោយដោយកាំភ្លើងធំផង រថក្រោះផងនិងយន្តហោះ ចម្បាំងផង។

ជំនួបលើកនេះត្រូវបាន អូសបន្លាយរយៈពេលយូរបន្តិច រហូតទៅដល់ ៣ខែ ខណៈដែលជំនួបគ្នាចុងក្រោយ បានធ្វើឡើងតាំងតែពីខែតុលា ហើយហាក់ដូចជាមិនសូវ ទទួលបានលទ្ធផលឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top