Covid-19
ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញមេរោគ SARS-CoV-2 នៅក្នុងទឹកសំណល់ ពីជើងហោះហើរវិលត្រឡប់ទៅ ប្រទេសអូស្ត្រាលី
កង់បេរ៉ា៖ ក្រុមការងារមួយមក ពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលី បានធ្វើតេស្តដោយជោគជ័យ នូវទឹកសំណល់ពីការ ហោះហើរផ្លូវឆ្ងាយដើម្បីរកមើលមេរោគ ដែលបង្កឱ្យមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការស្រាវជ្រាវមួយ ដែលត្រូវបានបោះពុម្ពផ្សាយ នៅថ្ងៃច័ន្ទនេះ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មខុមហ្រ្វែលវែល (CSIRO) បានឲ្យដឹងថា ខ្លួនបានរកឃើញធាតុដាននៃវីរុស SARS-CoV-2 នៅក្នុងសំណាកទឹកសំណល់ ពីជើងហោះហើរចំនួន ២៤ ក្នុងចំណោមជើងហោះហើរចំនួន...