នយោបាយ
លោក គិន ភា៖ ត្រឹមតែមោទនភាព ឈឺចាប់ និងស្តាយស្រណោះនោះ មិនគ្រប់គ្រាន់ទេ
នៅពេលសម្លឹង ទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរតែង មានមោទនភាពចំពោះជាតិខ្លួន ដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយ នៅអាស៊ីអាគ្នេយ៍ មានទឹកដីធំទូលាយ អារ្យធម៌ខ្ពង់ខ្ពស់ និងឫទ្ធានុភាពអស្ចារ្យ គ្មានជាតិសាសន៍ ណាអាចប្រមាថបាន។ បុព្វកថា នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ក៏បានបង្ហាញពីមោទនភាព នេះដែរ ដោយបានចារឹកថា «ប្រជារាស្ត្រខ្មែរធ្លាប់មានអារ្យធម៌ ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ...