ព័ត៌មានអន្តរជាតិ
យន្ដហោះចម្បាំងចិន ហោះប្រកៀកទៅនឹងយន្ដហោះ កងកម្លាំងស្វ័យការពារជប៉ុន នៅសមុទ្រចិនខាងកើត
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា យន្តហោះចម្បាំងចិន មួយគ្រឿងបានហោះទៅជិតយន្តហោះកងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន ពីលើដែនទឹកអន្តរជាតិក្នុងសមុទ្រចិនខាងកើត ក្នុងសកម្មភាពមួយដែលអាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង។ ការជួបគ្នាយ៉ាងជិតរវាងយន្តហោះទម្លាក់គ្រាប់បែក JH-7 របស់ចិន និងយន្តហោះស៊ើបការណ៍អេឡិចត្រូនិក ASDF YS-11EB កាលពីថ្ងៃពុធ បានធ្វើតាមឧប្បត្តិហេតុស្រដៀងគ្នានេះនៅលើដែនទឹកអន្តរជាតិនៅប៉ាស៊ីហ្វិកកាលពីខែមុន ដែលនាំឱ្យទីក្រុងតូក្យូ ធ្វើការតវ៉ាជាមួយទីក្រុងប៉េកាំង និងអំពាវនាវឱ្យមានវិធានការបង្ការ។ ប្រភពបានឲ្យដឹងថា ក្រសួងការបរទេស និងការពារជាតិរបស់ជប៉ុនកំពុងវិភាគស្ថានការណ៍។ កាលពីថ្ងៃទី ៧...