បរទេស៖ សារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីការពារជាតិ និងឧស្សាហកម្មថា ប្រទេសឥណ្ឌា បានហាមឃាត់ក្រុមហ៊ុន ផលិតយន្តហោះគ្មានមនុស្សបើក យោធាក្នុងស្រុកពីការប្រើប្រាស់សមាសធាតុរបស់ចិន ។ របាយការណ៍បានអះអាងថា ការព្រួយបារម្ភនៅក្នុងទីក្រុង New Delhi អំពីទិន្នន័យរសើបដែលអាចត្រូវបានសម្របសម្រួលអាចនៅពីក្រោយការហាមឃាត់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីយោធាឥណ្ឌា...
បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក Sergey Sobyanin បាននិយាយនៅព្រឹកថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួនពីរគ្រឿង ដែលព្យាយាមហោះចូលទីក្រុងមូស្គូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sobyanin បាននិយាយនៅលើ Telegram ថា “មានការប៉ុនប៉ងហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើក ពីរគ្រឿងចូលទៅក្នុងទីក្រុង” ។...
បរទេស៖ មន្ត្រីស៊ីវិល និងយោធារាយការណ៍ថា រុស្សីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៧ គ្រឿង ខណៈដែលយន្តហោះគ្មានមនុស្សបើកទាំងនោះ ហោះលើតំបន់ Kaluga។ ថ្មីៗនេះ ទីក្រុងគៀវ បានប៉ុនប៉ងវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ចំនួនពីរដងមកលើរដ្ឋធានីរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក (UAVs) ចំនួន៦គ្រឿងត្រូវបានរាយការណ៍ជាលើកដំបូងនៅព្រឹកថ្ងៃព្រហស្បតិ៍ដោយអភិបាលតំបន់គឺលោក...
បរទេស៖ ការិយាល័យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារ ជាបន្តបន្ទាប់លើយន្តហោះគ្មានមនុស្សបើក ទៅលើទីក្រុងមូស្គូ និងបានអំពាវនាវឱ្យបញ្ចប់ “ការវាយប្រហារណាមួយ និងគ្រប់កន្លែងលើមូលដ្ឋានស៊ីវិល” ។ រុស្ស៊ីបានស្តីបន្ទោស ចំពោះការវាយប្រហារនេះ និងថានេះ ជា “ការវាយប្រហារភេរវកម្ម” របស់អ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក ស័រហ្គេ សូប៊ីយ៉ានីន បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានកំណត់គោលដៅម្តងទៀតទៅលើតំបន់ហិរញ្ញវត្ថុ និងអាជីវកម្មរបស់រដ្ឋធានីរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សូប៊ីយ៉ានីន បាននិយាយនៅក្នុងសារ Telegram នៅម៉ោងទៀបភ្លឺថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង...
បរទេស៖ អភិបាលក្រុងគឺលោក Sergey Sobyanin បាននិយាយកាលពីព្រឹកថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីបានកម្ទេច យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលកំពុងធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sobyanin បានសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកថា “មានការប៉ុនប៉ងវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់សត្រូវ ដែលត្រូវបានបាញ់ទម្លាក់”...
បរទេស៖ ប្រធានតំបន់ លោក Sergey Aksyonov បានប្រកាសថា ឃ្លាំងអាវុធរុស្ស៊ីមួយកន្លែងនៅតំបន់ Crimea ត្រូវបានវាយប្រហារដោយការវាយឆ្មក់មួយយប់ របស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បាននិយាយថា យោធាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAV) សរុបចំនួន ១៧ គ្រឿង ខណៈដែលប្រភពទាំងពីរបានអះអាងកាលពីព្រឹកថ្ងៃចន្ទថា មិនមានអ្នករងរបួសក្នុងអំឡុងពេលប្រតិបត្តិការការពារនោះឡើយ។ យោងតាមសារព័ត៌មាន RT...
ខាធូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ កងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រកាសថា មានមនុស្សចំនួន១៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារមួយ ដោយយន្តហោះគ្មានមនុស្សបើក ដែលបង្កឡើងដោយកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ថា (RSF) នៅក្នុងរដ្ឋធានី KHARTOUM ។ កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងជីវពលឧទ្ទាមបានកំណត់គោលដៅ លើពលរដ្ឋដែលបានប្រមូលផ្តុំ ដើម្បីស្វាគមន៍កងកម្លាំង របស់យើងនៅក្នុងតំបន់...
តូក្យូ ៖ សារព័ត៌មានជប៉ុន Japantoday បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា យោងតាមការចុះផ្សាយដោយកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីពីមនុស្សដែលបានដឹងពីគម្រោងការនេះថា កងកម្លាំងរបស់សហរដ្ឋអាមេរិក កោះតៃវ៉ាន់ និងជប៉ុន នឹងចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងដែលបានមកពីយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ ក្នុងគោលបំណងដើម្បីពង្រឹងការសម្របសម្រួលនឹងគ្នា ។ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា ខ្លួនមិនមានចំណេះដឹងអំពីអ្វីដែលហៅថា “ការព្យាករណ៍” អ្វីនោះទេ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរុស្ស៊ី១គ្រឿង បានចាក់សាំងដោយហោះពី លើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅលើសមុទ្រខ្មៅ ហើយបន្ទាប់មកបានបុកគ្នា បណ្តាលឲ្យយន្តហោះគ្មានមនុស្សបានបើកធ្លាក់ ។ យោធាអាមេរិកបានបញ្ជាក់ថា សមយុទ្ធនេះថា “មិនប្រុងប្រយ័ត្ន” ។ បញ្ជាការដ្ឋានអឺរ៉ុបរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា...