ហូឡង់៖ ក្រសួងការពារជាតិរបស់ ប្រទេសហូឡង់បានប្រកាសថា ប្រទេសហូឡង់ នឹងផ្តល់ប្រាក់ចំនួន ៤០០ លានអឺរ៉ូ (ប្រហែល ៤៤០ លានដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែន ក្នុងការអភិវឌ្ឍយន្តហោះដ្រូន។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហូឡង់ និងអ៊ុយក្រែន នឹងសហការគ្នាដើម្បីបង្កើត យន្តហោះដ្រូនកម្រិតខ្ពស់ និងពន្លឿនការផលិតយន្ដហោះដ្រូនគំរូ ដែលទទួលបានជោគជ័យ ហើយជិតពាក់កណ្តាលនៃផលិតកម្មនេះ នឹងប្រព្រឹត្តទៅនៅប្រទេសហូឡង់”។...
គៀវ៖ អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែជាច្រើននៅក្នុងតំបន់កំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតពេញមួយយប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនដ៏ធំមួយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។ ការិយាល័យអគ្គរដ្ឋអាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជណ្តើរយន្តគ្រាប់ធញ្ញជាតិ ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ ស្ថានីយដឹកទំនិញ ក៏ដូចជាឃ្លាំង និងកន្លែងរដ្ឋបាលនៅកំពង់ផែមួយនៅលើទន្លេ Danube ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។ យោងតាមរដ្ឋបាលយោធាតំបន់ Odesa ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៃតំបន់ក៏បានឆេះផងដែរ ដែលជាលទ្ធផល នៃការវាយប្រហារដោយយន្តហោះដ្រូន...
បរទេស៖ អ្នកបើកយន្តហោះរុស្ស៊ី ដែលព្យាយាមកំណត់អត្តសញ្ញាណ យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងបំពេញបេសកកម្ម ឈ្លបយកការណ៍លើសមុទ្រខ្មៅ ត្រូវបានផ្តល់រង្វាន់ជាគ្រឿងឥស្សរិយយស, នេះបើតាមក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ី បានអានថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu “បានចេញមុខឱ្យរដ្ឋ...