ព័ត៌មានអន្តរជាតិ

រុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយស ដល់ពិឡុតដែលបានធ្វើឱ្យយន្តហោះដ្រូន តម្លៃជាង៥៦លានដុល្លារ របស់អាមេរិក ចូលចូលសមុទ្រ

បរទេស៖ អ្នកបើកយន្តហោះរុស្ស៊ី ដែលព្យាយាមកំណត់អត្តសញ្ញាណ យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងបំពេញបេសកកម្ម ឈ្លបយកការណ៍លើសមុទ្រខ្មៅ ត្រូវបានផ្តល់រង្វាន់ជាគ្រឿងឥស្សរិយយស, នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ី បានអានថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu “បានចេញមុខឱ្យរដ្ឋ ដោយផ្តល់រង្វាន់ ដល់អ្នកបើកយន្តហោះចម្បាំង Su-27 ដែលបានរារាំងយន្តហោះគ្មានមនុស្សបើក MQ-9 របស់សហរដ្ឋអាមេរិកពីការរំលោភ” តំបន់ហោះហើរហាមឃាត់ដែលបង្កើតឡើង ដោយទីក្រុងម៉ូស្គូចំពេលមានជម្លោះអ៊ុយក្រែន។

ក្រសួងបាន​បន្ថែម​ថា ព្រំដែន​នៃ​តំបន់​ដែល​ចោទ​សួរ​ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​អ្នក​ប្រើ​ទាំងអស់ ​នៃ​ដែនអាកាស​អន្តរជាតិ​ដឹង។

ផ្ទាំងពាណិជ្ជកម្ម

យ៉ាង​ណា​ក៏ដោយ ក្រសួង​មិន​បាន​ផ្តល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ ណា​មួយ​អំពី​អ្នក​បើក​យន្តហោះ​នោះ​ទេ ហើយ​ក៏​មិន​បាន​បង្ហាញ​ពី​រង្វាន់​អ្វី ​ដែល​ពួក​គេ​អាច​នឹង​ទទួល​បាន​ដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023