ភ្នំពេញ៖ អ្នកតាមដាន ភូមិសាស្ត្រនយោបាយអន្តរជាតិ បានលេីកឡេីងថា វិបត្តិនៅមីយ៉ាន់ម៉ា កេីតឡេីងដោយសារទំនាស់ផ្ទៃក្នុង ហេីយនឹង ធ្លាក់ចូលក្នុងសង្រ្គាម ពាណិជ្ជកម្ម ចិន -អាមេរិក ជាពិសេសនោះគ្មានអ្នក ណាដោះស្រាយ បានក្រៅពីចិននិងអាមេរិក នោះទេ។ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានលេីកឡេីងថា វិបត្តិនៅមីយ៉ាន់ម៉ា! មូលហេតុ៖...
បរទេស៖ មរណភាពរបស់មន្ត្រីទី ២ មកពីគណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បានបង្កឱ្យមានការភ័យខ្លាច ចំពោះការឃុំឃាំងរបស់យោធាភូមា ហើយបើយោងតាមក្រុមឃ្លាំមើល មួយបានអោយដឹងថា មន្រ្តីមួយរូបទៀតមកពីគណបក្សប្រឆាំង របស់លោកស្រីអ៊ុងសានស៊ូជី បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីមានការធ្វើទារុណកម្ម ដែលជាការស្លាប់លើកទី ២ ក្នុងពេលកំពុងឃុំឃាំង របស់កងកម្លាំងយោធាក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី១០...
បច្ចុប្បន្នភាព Yahoo News បានចុះផ្សាយថា អាជីវកម្មនានា នៅទូទាំង សហភាពមីយ៉ានម៉ា បានបិទទ្វារស្ទើរទាំងស្រុង នៅថ្ងៃចន្ទ ទី៨ ខែមីនានេះ ទៅតាមការអំពាវនាវ របស់ប្រមុខដឹកនាំសហជីពទាំង៩ សហជីព ក្នុងគោលដៅប្រឆាំងនឹង អំពើហិង្សារបស់របបសឹក ។ ចាប់តាំងពី ព្រឹកថ្ងៃចន្ទនេះ ហាងលក់ទំនិញ រោងចក្រ ធនាគារ...
ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថានៅភូមា អាចមានការបង្ហូរឈាមដូចឆ្នាំ១៩៨៨ជាថ្មីទៀត ខណៈភាពតានតឹងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីយោធាបានដាក់ពង្រាយ រថពាសដែកនៅតាមដងផ្លូវ នៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូនស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។ ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាល ប្រទេសអាស៊ានឯទៀត ធ្វើអន្តរាគមន៍ជាមួយរដ្ឋាភិបាលយោធាភូមា សុំឲ្យអត់ធ្មត់ទប់ចិត្ត ចៀសវាងកុំឲ្យមានការបង្ហូរឈាមគ្នាដូចនៅឆ្នាំ១៩៨៨...