នយោបាយ

អ្នកវិភាគ ឡៅ ម៉ុងហៃ ៖នៅភូមាអាច មានការបង្ហូរឈាម ដូចឆ្នាំ១៩៨៨ ជាថ្មីទៀត

ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថានៅភូមា អាចមានការបង្ហូរឈាមដូចឆ្នាំ១៩៨៨ជាថ្មីទៀត ខណៈភាពតានតឹងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីយោធាបានដាក់ពង្រាយ រថពាសដែកនៅតាមដងផ្លូវ នៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូនស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។

ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាល ប្រទេសអាស៊ានឯទៀត ធ្វើអន្តរាគមន៍ជាមួយរដ្ឋាភិបាលយោធាភូមា សុំឲ្យអត់ធ្មត់ទប់ចិត្ត ចៀសវាងកុំឲ្យមានការបង្ហូរឈាមគ្នាដូចនៅឆ្នាំ១៩៨៨ និងសុំឲ្យដោះស្រាយស្ថានភាពនៅប្រទេសនោះដោយសន្តិវិធី។

សូមរំលឹកថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨(8-8-88) មានកូដកម្មនិងបាតុកម្មទូទាំងប្រទេសភូមាប្រឆាំងរបបយោធា និងទាមទារឲ្យមានរបបប្រជាធិបតេយ្យវិញ ហើយ ថ្ងៃនោះយោធាបានបាញ់បាតុករដែលប្រឆាំងស្លាប់ច្រើនរយនាក់។
លោក ឡៅ ម៉ុងហៃបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦ កុម្ភៈនេះក្នុងន័យដើមទាំងស្រុងថា៖ នៅភូមា អាចមានការបង្ហូរឈាម ដូចឆ្នាំ១៩៨៨ជាថ្មីទៀត: សុំរាជរដ្ឋាភិបាលខ្មែរយើង សហការជាមួយរដ្ឋាភិបាលប្រទេសអាស៊ានឯទៀត ធ្វើអន្តរាគមជាមួយរដ្ឋាភិបាលយោធាភូមា សុំឲ្យអត់ធ្មត់ទប់ចិត្ត – excersise restraint – ចៀសវាងកុំឲ្យមានការបង្ហូរឈាមគ្នាដូចនៅឆ្នាំ១៩៨៨ និងសុំឲ្យដោះស្រាយស្ថានភាពនៅប្រទេសនោះដោយសន្តិវិធី ។

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨(8-8-88) មានកូដកម្មនិងបាតុកម្ មទូទាំងប្រទេសភូមា ប្រឆាំងរបបយោធា និងទាមទារឲ្យមានរបបប្រជាធិបតេយ្យវិញ ។ ថ្ងៃនោះយោធាបានបាញ់បាតុករដែលប្រឆាំងទាំងនោះធ្វើឲ្យបាតុករស្លាប់ច្រើនរយនាក់។
សូមរំលឹកថាក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ខណៈលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ លោក U Win Myint ប្រធានាធិបតី និងមេដឹកនាំរដ្ឋាភិបាលស៊ីវិល របស់ភូមាជាច្រើននាក់​ក៏ត្រូវបានក្រុមយោធា ចាប់ឃុំខ្លួននាថ្ងៃនោះផងដែរ៕

To Top