ហ្សឺណែវ៖ អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសនានា ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ដើម្បីជាសម្ពាធលើរបបយោធា ដែលបានឡើងកាន់អំណាច កាលពី៥ ខែមុន។ ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបណ្តាលឱ្យមានការខឹងសម្បារទូទាំងប្រទេស ដែលភ្លាមៗនោះបានក្លាយជាការតវ៉ានិងធ្វើកូដកម្មយ៉ាងឃោរឃៅ ដោយកងកំលាំងសន្តិសុខ ដែលមានមនុស្សជិត ៩០០ នាក់ត្រូវបានសម្លាប់។...
បរទេស៖ នៅថ្ងៃទី ១ ខែកក្កដា របបយោធារបស់មីយ៉ាន់ម៉ា បានបញ្ចប់រយៈពេល ៥ ខែក្នុងឋានៈជាអ្នកគ្រប់គ្រងប្រទេសបន្ទាប់ពី ការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសានស៊ូជី ដែលបានជាប់ឆ្នោតតាមបែប ប្រជាធិបតេយ្យនៅថ្ងៃទី១ ខែកុម្ភៈ។ យោងតាមវែបសាយ THE CITIZEN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់...
បរទេស៖ ស្ថានទូតជប៉ុនរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា អ្នកកាសែតជប៉ុនម្នាក់ដែលត្រូវបាន ចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានចោទប្រកាន់ពី បទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Yuki Kitazumi គឺជាអ្នកកាសែតបរទេសដំបូងគេ ដែលត្រូវបានគេចោទប្រកាន់ ចាប់ពីរដ្ឋប្រហារ។ គាត់ត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយគាត់បានជាប់ពន្ធនាគារ ចាប់តាំងពីពេលនោះមក។...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ The Straits Times បានចុះផ្សាយនៅថ្ងៃអង្គារ ទី២ ខែមីនានេះថា កងកម្លាំងយោធា របស់សហភាពមីយ៉ាន់ម៉ា នៅតែបន្ត បង្ក្រាប ក្រុមបាតុករនៅទីក្រុង សេដ្ឋកិច្ចសំខាន់ៗ ដូចជាទីក្រុង ណៃពិដោ និងទីក្រុងយ៉ាងហ្គោន ជាដើម ខណៈដែលក្រុមបាតុករ ក៏នៅតែបន្តធ្វើបាតុកម្ម ដោយមិនញញើតនឹងការបង្ក្រាប ។...
បរទេស៖ ប្រភពពីរដ្ឋាភិបាលបាននិយាយថា រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើទស្សនកិច្ចនៅប្រទេសថៃ នៅថ្ងៃពុធនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅក្រៅប្រទេសដោយមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានកាន់កាប់អំណាចនៅក្នុងរដ្ឋប្រហារមួយនៅដើមខែនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ារូបនេះ ធ្វើឡើងនៅពេលដែលប្រទេសឥណ្ឌូនេស៊ី កំពុងជំរុញឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសពិសេសមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០ ដើម្បីពិភាក្សាអំពីស្ថានភាពប្រទេសមីយ៉ាន់ម៉ា។ ប្រភពដដែលបាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក Don...