ព័ត៌មានអន្តរជាតិ
ចិន ថ្កោលទោស និងប្រឆាំងដាច់ខាត លើរាល់ទម្រង់នៃការ ផ្លាស់ប្ដូរផ្លូវការ និងទំនាក់ទំនង យោធារវាងអាមេរិក និងតៃវ៉ាន់
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន ប្រឆាំងដាច់ខាត នឹងរាល់ទម្រង់នៃការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងយោធារវាង សហរដ្ឋអាមេរិក និងតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិកដោយប្រើបញ្ហា ដែលទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីធ្វើជាមធ្យោបាយទប់ស្កាត់ប្រទេសចិន។ លោក Ren ក៏បានសម្តែងការប្រឆាំងជំទាស់នឹងអាជ្ញាធរតៃវ៉ាន់...