ព័ត៌មានអន្តរជាតិ
ចំនួនយោធារុស្សី ថ្មីក្នុងឆ្នាំ២០២៣នេះ ត្រូវបានដាក់បង្ហាញ
បរទេស៖ យោងតាមការបញ្ជាក់ ដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ថាយោធារុស្សីថ្មីៗ ចំនួនដល់ទៅជាង២០ម៉ឺននាក់បានចូលរួមជាមួយនឹង កងកម្លាំងយោធារបស់ខ្លួនក្នុងឆ្នាំ២០២៣នេះ។ ការចេញផ្សាយដោយ RT បានសរសេរទៀតថា គិតចាប់តាំងតែពីថ្ងៃទីខែមករាដល់ថ្ងៃទី៣ខែសីហាយោធារុស្សីថ្មីៗ សរុបចំនួន២៣១ ០០០នាក់បានចុះកុងត្រាដើម្បីចូលបម្រើកងទ័ពជាមួយនឹងរុស្សិ។ លោកMedvedev បាននិយាយថា៖ ជាដំបូង និងសំខាន់បំផុត យើងបានជោគជ័យក្នុងការសម្របប្រព័ន្ធចុះកិច្ចសន្យា ទៅនឹងលក្ខខណ្ឌ...