ព័ត៌មានអន្តរជាតិ

ចំនួនយោធារុស្សី ថ្មីក្នុងឆ្នាំ២០២៣នេះ ត្រូវបានដាក់បង្ហាញ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការបញ្ជាក់ ដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ថាយោធារុស្សីថ្មីៗ ចំនួនដល់ទៅជាង២០ម៉ឺននាក់បានចូលរួមជាមួយនឹង កងកម្លាំងយោធារបស់ខ្លួនក្នុងឆ្នាំ២០២៣នេះ។

ការចេញផ្សាយដោយ RT បានសរសេរទៀតថា គិតចាប់តាំងតែពីថ្ងៃទីខែមករាដល់ថ្ងៃទី៣ខែសីហាយោធារុស្សីថ្មីៗ សរុបចំនួន២៣១ ០០០នាក់បានចុះកុងត្រាដើម្បីចូលបម្រើកងទ័ពជាមួយនឹងរុស្សិ។

លោកMedvedev បាននិយាយថា៖ ជាដំបូង និងសំខាន់បំផុត យើងបានជោគជ័យក្នុងការសម្របប្រព័ន្ធចុះកិច្ចសន្យា ទៅនឹងលក្ខខណ្ឌ នៃប្រតិបត្តិការយោធាពិសេស ហើយនេះបានផ្តល់លទ្ធផលយ៉ាងល្អប្រសើរជាទីបំផុត ហើយរដ្ឋាភិបាលនឹងផ្តល់អត្ថប្រយោជន៍ទាំងទាហានផ្ទាល់ ព្រមទាំងគ្រួសារពួកគេផងស្របតាមកុងត្រាដែលគួរជាទីមោទនភាពបំផុត។

រំលឹកដែរថាកាលពីចុងខែមិថុនា រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu បានរាយការណ៍ទៅប្រធានាធិបតី Vladimir Putin ថា អត្រាចុះឈ្មោះគឺគ្រប់គ្រាន់ដើម្បីដំឡើងកងវរសេនាធំទាំងមូល ក្នុងមួយថ្ងៃហើយនៅពេលនោះចំនួនកិច្ចសន្យា ដែលបានចុះហត្ថលេខាមានចំនួនដល់ទៅ ១៥ម៉ឺននាក់រួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top