ព័ត៌មានជាតិ
រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ (រង្វង់មូលដៃប្រាំបី) និងរាប់បាត្រឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា
ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាការពារព្រំដែន ខេត្តឧត្តរមានជ័យ ដែលនឹងប្រព្រឹត្តទៅ វេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណអតីតរង្វង់មូលដៃប្រាំបី ក្រុងសំរោង។ ពិធីនេះនឹងមាន ការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ការពារព្រំដែនដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់...