តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន ៣០នាក់បានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីមួយកម្រិត ៧,៣រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត ហ្វុយកូស៊ីម៉ា ដែលស្ថិតនៅភាគឦសាននៃប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីដំបូង ត្រូវបានគេវាយតម្លៃថា មានកម្រិត៧,១រ៉ិចទ័រ និងក្រោយមកបានកែសម្រួលរហូតដល់ ៧,៣រ៉ិចទ័រ ។...
បរទេស៖ លោក Katsunobu Kato ប្រធានខុទ្ទកាល័យ បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាច់ចរន្តអគ្គិសនីដែលបណ្តាលមកពីការរញ្ជួយដី នៅប្រទេសជប៉ុននាពេលថ្មីៗនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ ការផ្ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅសីតុណ្ហាភាព ដែលត្រូវការនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Kato បានប្រាប់អ្នកយកព័ត៌មាន នៅពេលដែលត្រូវបានគេសួរថាតើកង្វះថាមពលអគ្គីសនីបានធ្វើឱ្យមានផលប៉ះពាល់ណាមួយ...