ភ្នំពេញ៖ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានប្រគល់ម៉ាសវេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាសជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលម៉ាសទាំងអស់នេះ គឺជាអំណោយរបស់ស្ថានទូតចិន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយភាគីកម្ពុជាក្នុងការ ទប់ទល់នឹងការផ្ទុះលើកទី៣ នៃជំងឺវីរុសកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ភាគីចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពនៃជំងឺវីរុសកូវីដ-១៩...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្តប្រើប្រាស់ អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឲ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល៦ខែ ចាប់ពីខែមករាឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១៕