ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីជូនដំណឹង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាស ឲ្យម្ចាស់អាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពង្រឹងការងារគ្រប់គ្រង ទីតាំងអាជីវកម្មបញ្ចាំគ្រប់ប្រភេទ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យភាគីពាក់ព័ន្ធ អនុវត្តកិច្ចការសំខាន់ៗមួយចំនួន ក្នុងទិវាអក្ខរកម្មជាតិ៨កញ្ញាដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋាន គ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច” ។ សេចក្តីណែនាំនាថ្ងៃ១៨ សីហា បានឲ្យដឹងថា រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សារធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២ ២០៦ ការិយាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង អំពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងនោះ មានគណបក្ស៣ក្នុងចំណោមគណបក្សទាំង១៨នឹងធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ។
ភ្នំពេញ៖ បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញឱ្យត្រៀមបញ្ចេញរថយន្តក្រុង ដឹកកម្មករទៅបោះឆ្នោតតាមបណ្ដាខេត្តនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា បាននិងកំពុងគិតគូរឲ្យលម្អិត ទាំងទីតាំងនិងពេលវេលាចេញដំណើរតាមលក្ខណៈបច្ចេកទេស។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារាត្រីថ្ងៃទី១១កក្កដានេះ លោក ម៉េត មាសភក្តី បានឲ្យដឹងថា “ដោយឡែករឿងត្រៀម បញ្ចេញឡានក្រុងនេះ គឺបានដឹងហើយថា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រ ព្រះសង្ឃចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នៅល្ងាចថ្ងៃទី១៤មេសានេះ ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង...
ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តទៅ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងការសោកស្តាយ ចំពោះអ្នកបានទិញអចនទ្រព្យ ជាមួយបុរី វីអាយភីដែលជឿតាមការ ញុះញង់របស់អ្នកទិញគ្នាឯង ធ្វើសកម្មភាពមិនគប្បី តវ៉ាបិទផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃ១៩ មីនា បញ្ជាក់ថា ករណីវិវាទនេះ ជាវិវាទការអនុវត្តកិច្ចសន្យា ដោយមានការឯកភាពគ្នា រវាងភាគីទាំងពីរ (អ្នកទិញ-អ្នកលក់)...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការទប់ស្កាត់នូវ រាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស...