ព័ត៌មានអន្តរជាតិ
រដ្ឋបាលលោក Trump នឹងផ្តល់ប្រាក់កម្ចី ១០០ លានដុល្លារដល់ក្រុមហ៊ុន Africell ដើម្បីទប់ស្កាត់ឥទ្ធិពល Huawei របស់ចិន នៅអាហ្វ្រិក
បរទេស៖ រដ្ឋបាលរបស់លោក Trump នឹងផ្តល់ប្រាក់កម្ចីជិត ១០០ លានដុល្លារដល់ក្រុមហ៊ុន Africell ដែលជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅអាហ្វ្រិកដែលមានម្ចាស់ជាជនជាតិអាមេរិក ខណៈដែលព្យាយាមទប់ស្កាត់ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Huawei របស់ចិននៅក្នុងទ្វីបអាហ្វ្រិក។ នេះបើយោងតាមប្រភពព័ត៌មានដែលដឹងពីបញ្ហានេះ និងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ព័ត៌មានដែលទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានពិនិត្យមើល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រនេះ ប្រាក់កម្ចីពីធនាគារ...