ព័ត៌មានជាតិ
ប្រតិបត្តិការ ត្រួតពិនិត្យ វិធានការរដ្ឋបាល ក្នុងភូមិសាស្រ្តរាជធានី អាជ្ញាធរ ឃាត់យានយន្ត ជាង៣០គ្រឿង
ភ្នំពេញ៖ ការអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅរាត្រីថ្ងៃទី២ មេសា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួន យ៉ាងសកម្មបំផុត និងឈានដល់ការឃាត់យានយន្ត ទៅរក្សាទុក ជាង៣០គ្រឿង និងបានឲ្យអ្នកបើកបរ ទៅធ្វើចត្តាឡីស័កនៅផ្ទះ។ ដើម្បីគ្រប់គ្រងសភាពការណ៍ ទូទៅក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្ដើមអនុវត្តវិធានការ រដ្ឋបាលរបស់រដ្ឋបាល រាជធានីភ្នំពេញ...