ព័ត៌មានជាតិ
រដ្ឋមន្ដ្រី នេត្រ ភក្ត្រា៖ បន្ទាប់ពីទាហានឈ្លានពានលួចឆ្មក់មកបាញ់ប្រហារ បណ្តាឱ្យកងទ័ពកម្ពុជាម្នាក់ បានពលីនៅតំបន់មុំ៣ រាជរដ្ឋាភិបាល មិនបានឈរឱបដៃនោះទេ
ព្រះវិហារ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជិវិត នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ។ ការលើកឡើង រដ្ឋមន្ដ្រី នេត្រ ភក្ត្រា នាឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែមិថុនា...