ព័ត៌មានជាតិ
រដ្ឋមន្ត្រីកាបរទេសកម្ពុជា៖ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» គឺជាផលប្រយោជន៍សាធារណៈ ដែលចិនផ្តល់ដល់ពិភពលោកទាំងមូល
ភ្នំពេញ៖ ឆ្លើយតបនឹងសំណួររបស់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ ថា កម្ពុជាគាំទ្រ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ដែលត្រូវបានស្នើឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping ។ ឯកឧត្តមយល់ឃើញថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាផលប្រយោជន៍សាធារណៈមួយផ្សេងទៀត ដែលចិនផ្តល់ដល់ពិភពលោកទាំងមូល។...