ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងតួកគីពិភាក្សាគ្នាលើ បញ្ហាសំខាន់ៗមួយចំនួន
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein កាលពីថ្ងៃអង្គារម្សិលមិញ បានបើកកិច្ចពិភាក្សាជាមួយនឹង រដ្ឋមន្ត្រីការបរទេសតួគីដែល កំពុងបំពេញទស្សនកិច្ចលោក Hakan Fidan លើប្រធានបទសំខាន់ៗ មួយចំនួនរវាងប្រទេសទាំងពីរ។ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីបានជួបជាមួយនឹងលោក Fidan លោក Hussein បាននិយាយថា ភាគីទាំងពីរបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី...