ព័ត៌មានអន្តរជាតិ
សកម្មភាពដែល រដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក រួមគ្នាចូលរួមលើកនេះ គួរឱ្យផ្តោតការយកចិត្តទុកដាក់
កិច្ចសន្ទនា Shangri-La បានបើកធ្វើនៅថ្ងៃទី១០ ខែមិថុនា នៅសិង្ហបុរី ។ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរចិននិងអាមេរិក នឹងចូលរួមវេទិកាពហុភាគីដ៏សំខាន់ ដែលផ្តោតសំខាន់លើសន្តិសុខ អាស៊ីប៉ាស៊ីហ្វិកលើកនេះ ។ ជាងមួយខែមុន រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក ធ្លាប់សន្ទនាគ្នាតាមទូរស័ព្ទ បន្ទាប់ពីនេះមិនជាយូរប៉ុន្មាន រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានបង្ហាញជាសាធារណៈថា រំពឹងទុកអាចជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការពារជាតិចិនក្នុងកិច្ចសន្ទនា Shangri-La ។...