ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារជីវៈចម្រុះ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិ ប្រចាំឆ្នាំ២០២៥» ក្រោមប្រធានបទ «សុខដុមនីយកម្មជាមួយធម្មជាតិ និងការអភិរក្សដោយចីរភាព» នៅអនុវិទ្យាល័យហ៊ុន សែន ទួល សូភី...
ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់បណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើឲ្យបានច្រើន ជាពិសេសគឺដើមឈើអត្តសញ្ញាណខេត្ត របស់ខ្លួន ដូចជាក់ស្ដែងនៅខេត្តកែប មានដើមក្ងោកជាដើម។ ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ មន្ទីរបរិស្ថានខេត្តកែប នៅថ្ងៃសៅរ៍ ទី៣ ខែសីហា ២០២៤នេះ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានមានប្រសាសន៍ថា...