ភ្នំពេញ ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់រដ្ឋសភានីតិកាលទី៧នេះ បានសម្រេចបង្កើតឡើងគ្រុបតេឡេក្រាមអ្នកនាំពាក្យមួយ ដើម្បីឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៍មាន។ ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋសភាបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលការអនុវត្តការងាររបស់រដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រឹកថ្ងៃទី៤...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទក ភាព ខុសពីសម័យសង្រ្គាម គ្មានឱកាសរៀនសូត្រនោះឡើយ។ ការលើកឡើងរបស់ប្រធានរដ្ឋសភា ក្នុងទទួលជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល អូស្រ្តាលីក្រោយឧត្តមសិក្សា (Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃ២៦ ធ្នូ ។...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានស្នើដល់អ្នកពាក់ព័ន្ធ បន្តផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការ ជំងឺមិនឆ្លង ឲ្យកាន់តែផុលផុស ដើម្បីពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ ។ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រ...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា ក្រោយពីបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)រួចមក ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានបង្ហាញសមាសភាពថ្នាក់ដឹកនាំគ.ជ.បថ្មីទាំង៩រូប ៕
ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ នៅថ្ងៃ១៣ ធ្នូ ខាងមុខនេះ រដ្ឋសភានឹងបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើសមាសភាព ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី ។ ការកំណត់ថ្ងៃបោះឆ្នោតរបស់រដ្ឋសភានេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ១១ ធ្នូ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ។...
ភ្នំពេញ ៖ គណៈកម្មការកិច្ចការ បរទេសរដ្ឋសភាកម្ពុជា និងរដ្ឋសភាប្រទេសឡាវ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះភាគីទាំងពីរ បានប្តេជ្ញាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយគ្នាឲ្យកាន់តែប្រសើរឡើង ។ ការជួបពិភាក្សាការងារនេះ ក្រោយកិច្ចប្រជុំទ្វេភាគីរវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោកបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា ឡាវកាលពីថ្ងៃ៣ ធ្នូ...
ភ្នំពេញ ៖ នៅថ្ងៃ១៦ វិច្ឆិកា ខាងមុខនេះ រដ្ឋសភា នឹងកំណត់ នូវកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។ ការកំណត់នេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១៤ វិច្ឆិកានេះ បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីស្នើវិសោធនកម្មមួយចំនួន ជូនគណៈកម្មការជំនាញសភា ដើម្បីពិនិត្យសិក្សា រួចហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ការប្រគល់សេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៅថ្ងៃ២ វិច្ឆិកា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។ ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំ នួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា...
ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១០១រូប។ ការអនុម័តច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃ៩ តុលា ក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ៕
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។សម័យប្រជុំធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិក សមាជិកាចំនួន១០១រូប។ អង្គប្រជុំបានលើកយកតែរបៀបវារៈសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតែមួយប៉ុណ្ណោះ ។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានចំនួន១១មាត្រា ។...