ព័ត៌មានអន្តរជាតិ
តុលាការអ៊ីរ៉ង់ ពិន័យរដ្ឋាភិបាលអាមេរិក ៣៣០លានដុល្លារ សម្រាប់តួនាទីក្នុងផែនការធ្វើរដ្ឋប្រហារឆ្នាំ១៩៨០
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា តុលាការអ៊ីរ៉ង់បានសម្រេចថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបង់ប្រាក់សំណងចំនួន ៣៣០ លានដុល្លារ សម្រាប់ការខូចខាតដែលបណ្តាលមកពីការធ្វើរដ្ឋប្រហារបរាជ័យដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៨០ ។ សេចក្តីសម្រេចនេះត្រូវបានចេញដោយសាខាទី៥៥ នៃតុលាការយុត្តិធម៌ទីក្រុងតេអេរ៉ង់ បន្ទាប់ពីបានបើកសវនាការក្នុងសម័យប្រជុំមួយកាលពីថ្ងៃទី២៤ ខែកក្កដា ពាក្យបណ្តឹងបានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចុងចោទចំនួន ៧ នាក់ផ្សេងទៀតដោយក្រុមគ្រួសារនៃជនរងគ្រោះបីនាក់...