បរទេស៖ ប្រទេសហ្វាំងឡង់ បានផ្តល់ឱ្យម្ចាស់រថយន្តដែលបានចុះបញ្ជីនៅប្រទេសរុស្ស៊ីរយៈពេល៦ខែ ដើម្បីយករថយន្តចេញពីប្រទេសរបស់ខ្លួន ដោយហ្វាំងឡង់ បានរារាំងរថយន្តប្រភេទនេះភាគច្រើនមិនឱ្យចូលប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឱ្យរដ្ឋជាសមាជិករបស់ខ្លួនរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើនរបស់ពលរដ្ឋរុស្ស៊ីដែលចូលក្នុងប្លុកនេះ ជាផ្នែកនៃទណ្ឌកម្មដែលកើតចេញពីជម្លោះអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសហ្វាំងឡង់បាននិយាយថា ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា មានតែពលរដ្ឋសហភាពអឺរ៉ុបដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសរុស្ស៊ី សមាជិកគ្រួសារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រទេសឡាតវៀ ដែលជាសមាជិកមួយរបស់អឺរ៉ុប បានសម្រេចបិទព្រំដែនរបស់ខ្លួនសម្រាប់រថយន្តស្លាកលេខរុស្សី ទាំងអស់មិនឲ្យធ្វើដំណើរចូលក្នុងប្រទេសរបស់ខ្លួនឡើយ។ ប្រភពដដែលបានសរសេរទៀតថាការសម្រេចចិត្តនេះបានធ្វើឡើងនៅក្រោយពេលដែលក្រុមប្រឹក្សាអឺរ៉ុបបានចេញបញ្ជាឲ្យសមាជិករបស់ខ្លួនទាំងឡាយក្នុងករារាំងនិងបង្កើនការត្រួតពិនិត្យចំពោះទ្រព្យសម្បត្តិឬវត្ថុកាន់កាប់របស់ជនជាតិរុស្សីទាំងឡាយដែលនឹងត្រូវយកចូលក្នុងតំបន់អឺរ៉ុបបន្ថែមទៀត។ យោងតាមការបញ្ជាក់នៅលើគេហទំព័ររបស់សេវាចំណូលរដ្ឋឡាតវៀ ចេញផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថាចាប់ពីថ្ងៃទី១២ខែកញ្ញា យានជំនិះដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានបដិសេធមិនឱ្យចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈច្រកព្រំដែនឡាតវៀនិងរុស្ស៊ី និងឡាតវៀបេឡារូស ឡើយ។ គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីភ្លាមៗរដ្ឋាភិបាលទីក្រុងមូស្គូ បានចេញសេចក្តីប្រកាសថ្កោលទោសចំពោះការហាមប្រាមនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានហៅវាថាជាការបង្ហាញពីការរើសអើងជាតិសាសន៍ដោយមន្ត្រីលោកខាងលិច៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ សមាជិកសភាអង់គ្លេស បានព្រមានប្រឆាំងនឹងការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដោយអះអាងថា បច្ចេកវិទ្យាដែលបានបង្កប់នៅក្នុងរថយន្ត អាចត្រូវបានគេប្រើប្រាស់ដើម្បីឈ្លបយកការណ៍លើពលរដ្ឋ, នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត The Telegraph កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយនឹងប្រទេសចិន នាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនី (EV)នៅលើពិភពលោក, រថយន្តចិនដែលមានតំលៃថោកត្រូវបានព្យាករណ៍ថា នឹងគ្របដណ្តប់លើការលក់រថយន្តរបស់ចក្រភពអង់គ្លេស។ ក្រុមសមាជិកសភាអង់គ្លេស...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឡើងថា មន្ត្រីរុស្ស៊ី គួរតែប្តូររថយន្តដែលផលិតជាអន្តរជាតិរបស់ពួកគេ មកប្រើប្រាស់រថយន្តម៉ាកក្នុងស្រុកវិញ ដើម្បីផ្តល់ការជំរុញដល់ឧស្សាហកម្មរបស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃឧស្សាហកម្មផលិតកម្មរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានបង្ហាញពីក្រសួងមួយចំនួន និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដែលបានស្នើឱ្យលោកបន្តទិញរថយន្តពីបរទេសសម្រាប់ការប្រើប្រាស់រដ្ឋបាល។...
ភ្នំពេញ ៖ មន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៤ កក្កដា នេះ បានបញ្ចេញរថយន្តចំនួន ១៨គ្រឿង ដើម្បីលាងសំអាតតាមដងផ្លូវ ក្រោយរងនូវទឹកភ្លៀងធ្លាក់ខ្លាំងកំពស់ ១៥៣មីលីម៉ែត្រ កាលពីរាត្រីថ្ងៃ៣ កក្កដា ។ បើតាមន្ទីរសាធារណការភ្នំពេញ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកំពស់រហូតដល់ ១៥៣មីលីម៉ែត្រ (វាស់នៅស្ថានីយ៍បឹងត្របែក) ជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឲ្យទឹកលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៥...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំ មកកម្ពុជានៅតាមច្រករបៀង តាមបន្ទាត់ព្រំដែន ។ លិខិតរបស់លោកឧត្តមសេនីយ៍សង្កត់ធ្ងន់ថា “គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្តោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាត នូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀង នៅតាមខ្សែបណ្តោយព្រំដែន” ។ លិខិតបន្តថា ក្នុងករណីមានយោធិនណាឃុតបឃិតលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែន...
បច្ចុប្បន្ននេះយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមជាមួយគ្នានេះដែរ ក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ក្នុងទីផ្សារមួយនេះ ។ ដូច្នេះមុននឹងសម្រេចចិត្តទិញរថយន្ត យកមកប្រើប្រាស់អតិថិជនទាំងអស់ គ្នាគួរគប្បីពិនិត្យមើលឲ្យបានល្អិតល្អន ទាក់ទងទៅនឹងគុណភាពនៃរថយន្ត តម្លៃ ជាពិសេសនោះ គឺទៅលើប្រវត្តិក្រុមហ៊ុន និងម៉ាកយីហោនៃរថយន្តនោះផ្ទាល់តែម្តង ។ ជាក់ស្តែងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងទីផ្សាររថយន្ត ដែលមានដើមកំណើត ពីសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំ...