ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ ក្នុងប្រទេស នារសៀលម៉ោង ៣កន្លះនេះ។ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ លើផេកផ្លូវការរបស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដោយក្តីបតិសោមនស្ស ។
ភ្នំពេញ ៖ លោក គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានប៉ាន់ប្រមាណតាំងពីដំបូង នៃចំនួនរថយន្ត គ្មានពន្ធជ្រកក្រោម ស្លាកលេខផ្សេងៗ ដែលមានស្រាប់នៅកម្ពុជា មានចំនួនស្ថិតក្នុងរង្វង់១ម៉ឺនគ្រឿង ខណៈដែលការអនុវត្ត រយៈពេល១០ ខែកន្លងមកនេះ មានរថយន្តជាង ៩ពាន់គ្រឿង បានចូលខ្លួនបង់ពន្ធនិងអាករ ព្រមទាំងរកថវិកា...