ព័ត៌មានជាតិ
ប្រជាពលរដ្ឋ ក្នុងខណ្ឌច្បារអំពៅ ជាង១ពាន់នាក់ ទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពី TYDA
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥នាក់ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានចំនួន ១,៥៨៧នាក់ សរុបជំងឺបានចំនួន ៣.០៩៤ករណី ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក...