បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT គណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណ មន្ត្រីយោធាជាន់ខ្ពស់ អ៊ុយក្រែន បួននាក់ថាជាមេក្លោង នៃការវាយប្រហារភេរវកម្មជាង ១០០ករណី ដែលពាក់ព័ន្ធនឹងយន្តហោះ គ្មានមនុស្សបើកដែលផ្តោត លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប្រភពដដែល បានសរសេរថា គណៈកម្មាធិកាបានប្រមូលភស្តុតាង គ្រប់គ្រាន់ ដើម្បីចោទប្រកាន់មេបញ្ជាការទាំងបួនរូប...
បរទេស៖ រដ្ឋមន្ត្រី នៃក្រសួងការពារជាតិរុស្សីលោក Sergey Shoigu កាលពីថ្ងៃម្សិលមិញនេះបាននិយាយថា កងកម្លាំងយោធារុស្សី មានចំនួនគ្រប់គ្រាន់ដែលអាចប្រតិបត្តិការបាននៅក្នុងប្រទេសអ៊ុយក្រែន ហើយអរគុណដល់ពលរដ្ឋស្ម័គ្រចិត្តដែលចូលបម្រើយោធាទាំងឡាយផងដែរ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបន្ថែមដែរថាទោះបីជាយ៉ាងណាក្តីកងកម្លាំងទ័ពរុស្សីមិនមានផែនការថ្មីក្នុងការចល័តទ័ពបន្ថែមនោះទេ។ លោកបានសង្កត់ធ្ងន់ថា មូលហេតុមួយក្នុងចំណោមហេតុផលទាំងនោះគឺ ជំហរស្នេហាជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋយើង ដែលចូលរួមយ៉ាងសកម្មក្នុងជួរអ្នកការពារមាតុភូមិ។លោក Shoigu បាននិយាយថា នៅខែកញ្ញាប៉ុណ្ណោះ មានពលរដ្ឋជាង ៥០០០០នាក់បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការបម្រើយោធា។ យោងតាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រី...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី កំពុងស្វែងរកជាផ្លូវការ ដើម្បីចូលរួមក្រុមប្រឹក្សាសិទ្ធិ មនុស្ស របស់អង្គការសហប្រជាជាតិ ឡើងវិញជិត បន្ទាប់ពីបានបើកប្រតិបត្តិ លុកលុយរយៈពេល១៨ខែ ទៅលើប្រទេសអ៊ុយក្រែន និងត្រូវបានយូអិន ដកបេក្ខភាពរបស់ខ្លួន ចេញផងដែរនោះ ។ ទោះបីជាយ៉ាងណា ក្តីប្រទេសរុស្សី បច្ចុប្បន្នត្រូវបានគេចុះបញ្ជី...
បរទេស ៖ សមាជិកសភារុស្ស៊ីម្នាក់ បានធ្វើការលើកឡើង កាលពីថ្ងៃចន្ទថា អង្គការណាតូអាចចាប់ផ្តើមផែនការពង្រីកវត្តមានរបស់ខ្លួននៅចុងទសវត្សរ៍នេះ ដោយទទួលយកសមាជិកថ្មី នៅអាស៊ី ដើម្បីអាចមានឳកាសប្រឈមមុខដាក់គ្នា ជាមួយមហាអំណាចក្នុងតំបន់មួយចំនួន ដែលមានទំនោរមិនយល់ ស្របនឹងគោល នយោបាយការបរទេស របស់ទីក្រុងវ៉ាស៊ីនតោន ។ ឧត្តមសេនីយ Viktor Sobolev សមាជិកសភា នៃបក្សកុម្មុយនិស្តរុស្ស៊ីបាននិយាយថា ប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញថា សកម្មភាពពាណិជ្ជកម្ម រវាងរុស្ស៊ី និងចិន បានរក្សាសន្ទុះយ៉ាងលឿន របស់ខ្លួន ចាប់តាំងពីឈាន ដល់កម្រិត កំណត់ត្រា ក្នុងឆ្នាំ ២០២២ហើយ កំពុងបន្តការនាំចេញ និងការនាំចូលមានកំណើន ដ៏រឹងមាំបន្ថែមទៀត ចាប់តាំងពីដើមឆ្នាំ២០២៣។ យោងតាមបណ្តាញ Telegram របស់សេវាកម្មគយរុស្សី...
បរទេស៖ ក្រុមហ៊ុនថាមពលធំបំផុត របស់ប្រទេសរុស្ស៊ី Gazprom បានដឹកជញ្ជូនហ្គាសធម្មជាតិរាវឬLNGជាលើកដំបូងរបស់ខ្លួនតាមរយៈផ្លូវសមុទ្រខាងជើង ទៅកាន់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ពីក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ LSEG បានឲ្យដឹងថា ភាពជោគជ័យក្នុងការប្រើប្រាស់ផ្លូវទឹកភាគខាងជើងនេះធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូ កំពុងមានបំណងចង់ពង្រីកការប្រើប្រាស់ច្រករបៀងអាកទិកចំពោះមុខ នៃទណ្ឌកម្មលោកខាងលិច។ ប្រភពដដែលបានឱ្យដឹងដែរថា កប៉ាល់ Velikiy Novgorod ផ្ទុក LNG ពីរោងចក្រ...
បរទេស ៖ ក្រុមហ៊ុនអ្នកជីក រុករកពេជ្រដ៏ធំបំផុតមួយ របស់ប្រទេសរុស្សី Alrosa បានប្រកាស កាលពិថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានប្រទះឃើញ និងជីកបាននូវដុំពេជ្រ ដ៏មានទំហំធំបំផុតមួយ មិនធ្លាប់មានរយៈពេលមួយ ទសវត្សចុងក្រោយនេះ ។ ត្បូងពេជ្យដែលត្រូវ បានគេ ជីកបានចេញ ពីទីតាំងជីកនៅក្នុងស្រុក Anabar ក្នុងតំបន់ Sakha ឬហៅថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានទំលាយបន្ទាត់ព្រំដែនរបស់ប្រទេសរុស្សី ជាលើកដំបូងនៅភាគខាងត្បូងក្បែរទីក្រុង Zaporizhzhia ។ លោក Tarnavsky មេបញ្ជាការម្នាក់នៅក្នុងតំបន់ប្រយុទ្ធជួរមុខបាននិយាយថា កងទ័ពអ៊ុយក្រែនឥឡូវនេះកំពុងឈានទៅមុខទាំងសងខាង នៃការរំលោភបំពាន និងការពង្រឹងទីតាំងរបស់ពួកគេ ដោយបន្ថែមថាគាត់ជឿជាក់ថា ខ្សែការពារទីពីររបស់រុស្សី គឺមានភាពខ្សោយជាងខ្សែការពារទីមួយ។ ក្នងថ្ងៃជាមួយគ្នាក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នៅលើតំបន់ Belgorod...
បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេស រុស្សី លោកស្រី Maria Zakharova បានលើកឡើងថា បញ្ហាជម្លោះដែនកោះរុស្សី នៅលើទន្លេ Amur រវាងចិននិងរុស្សីនោះត្រូវបានបោះបង្គោលព្រំដែន យ៉ាងត្រឹមត្រូវតាំងតែពីឆ្នាំ២០០៨ ហើយនៅតែបន្តរក្សា អនុវត្តកិច្ចព្រមព្រៀងនេះ រហូតមកដល់បច្ចុប្បន្ន។ លោកស្រី Zakharova ក៏បានថ្លែងទៀត ដោយការចង្អុលបង្ហាញ អំពីសន្ធិសញ្ញាឆ្នាំ...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសរុស្សី បានធ្វើការបាញ់ទំលាក់ជោគជ័យ នូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានហោះសំដៅទីក្រុងមូស្គូប ម្រុងធ្វើការវាយប្រហារ។ យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសនេះបានឲ្យដឹងថា នៅថ្ងៃទី២១ខែសីហាវេលាម៉ោងប្រមាណជា៦និង៥០នាទីព្រឹកនៅទីក្រុងមូស្គូ ការប៉ុនប៉ង់វាយប្រហារដោយភេវរកម្មពីសំណាក់ប្រទេសអ៊ុយក្រែនត្រូវបានរារាំងដោយកងកម្លាំងយោធារុស្សី បានបាញ់ទំលាក់យន្តហោះគ្មានមនុស្សបើកបានមួយគ្រឿង។ យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់បានជោគជ័យ ដោយអាវុធអគ្គិសនីហើយវាបានធ្លាក់នៅភាគនិរតី នៃទីក្រុងមូស្គូប៉ុន្តែមិនបានធ្វើឲ្យមានការប៉ះពាល់ដល់អាយុជីវិត និងរបួសពលរដ្ឋស៊ីវិឡឬខូចខាតសំភារៈនិងផ្ទះសំបែងនោះឡើយ។ នៅប៉ុន្មានម៉ោងក្រោយក្រសួងការពារជាតិរុស្សី ក៏បានប្រកាសដែរថាយោធារុស្សី បានបាញ់ទំលាក់យន្តហោះដ្រូនផ្សេងទៀតស្រដៀងគ្នានេះនៅសង្កាត់ផ្សេងក្នុងទីក្រុងមូស្គ ដដែលនៅវេលាប្រមាណជា៨និង១៦នាទីព្រឹក៕ ប្រែសម្រួល៖ស៊ុនលី