បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអតិផរណាប្រចាំឆ្នាំរបស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ឆ្នាំក្នុងឆ្នាំ២០២៥ កន្លងមកនេះ។ ការចេញផ្សាយនេះបើយោងតាម ទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសរុស្សីដោយតួលេខនេះ បង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់ក្នុងកំណើនតម្លៃទំនិញ ប្រើប្រាស់នៅទូទាំងវិស័យសេដ្ឋកិច្ចជាច្រើន។ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីឬហៅកាត់ថាCBR បានរាយការណ៍នៅសប្តាហ៍នេះថា អតិផរណាពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន៥,៥៩ភាគរយ នៅក្នុងខែធ្នូធ្លាក់ចុះពី ៦,៦៤ភាគរយ នៅក្នុងខែវិច្ឆិកា។ នៅឆ្នាំ ២០២៥ទាំងមូល កំណើនតម្លៃបានធូរស្រាលគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយទំនិញមិនមែនម្ហូបអាហារកើនឡើងជាមធ្យម៣ភាគរយ និងប្រភេទមួយចំនួនទៀតរួមទាំងរថយន្ត អេឡិចត្រូនិច ស្បែកជើង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។...
បរទេស៖ ទីក្រុងប៊ែរឡាំង បានបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ចេញពីប្រទេស ដោយចោទប្រកាន់ពីបទចារកម្ម ដែលជំរុញឱ្យទីក្រុងមូស្គូសន្យាថា នឹងឆ្លើយតបឲ្យ “សមស្រប” ចំពោះចលនាអរិភាពនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាម២០២៦ បានឱ្យដឹងថា ក្រសួងការបរទេសអាល្លឺម៉ង់បានប្រកាសពីការបណ្តេញនេះនៅថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថាខ្លួនបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញឧប្បត្តិហេតុនេះ។ ខណៈពេលដែលក្រសួងមិនបានពន្យល់លម្អិត ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា អនុរដ្ឋមន្ត្រីយោធារុស្ស៊ីម្នាក់គឺជាអ្នកការទូតដែលពាក់ព័ន្ធ ហើយគាត់ត្រូវបានបញ្ជាឱ្យ ចាកចេញពីប្រទេសក្នុងរយៈពេល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនចង់មានជម្លោះផ្ទាល់ជាមួយណាតូទេ។ កន្លងមកប្រធានអង្គការណាតូលោក Mark Rutte ធ្លាប់បានអះអាងកាលពីដើមខែនេះថា ៖យើងនឹងអាចក្លាយទៅជាគោលដៅបន្ទាប់របស់រុស្ស៊ីនៅពេលដែលជម្លោះអ៊ុយក្រែនបានបញ្ចប់។ លោកបានស្នើថា ទីក្រុងមូស្គូ អាចត្រៀមខ្លួនក្នុងការប្រើកម្លាំងយោធាប្រឆាំងនឹងអង្គការណាតូក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយជំរុញឱ្យប្រទេសជាសមាជិកបង្កើនការចំណាយយោធាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។...
បរទេស៖ ក្រសួងការបរទេសនៅទីក្រុងមូស្គូបានប្រកាសថា ប្រទេសរុស្ស៊ីបានអះអាងជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពពេញលេញជាមួយប្រទេសវេណេហ្ស៊ុយអេឡា នៅពេលដែលប្រទេសនេះប្រឈមមុខនឹងការបិទផ្លូវយោធារបស់សហរដ្ឋអាមេរិកនៅតំបន់ការ៉ាប៊ីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាកងទ័ពជើងទឹកជាច្រើនទៅកាន់តំបន់ចាប់តាំងពីខែកញ្ញា ដោយវាយប្រហារលើទូកដែលខ្លួនអះអាងថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយមានការគាំទ្រពីរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា និងការរារាំងនាវាដឹកប្រេងចូល ឬចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា។ ទីក្រុងការ៉ាកាស់បានបដិសេធឥតឈប់ឈរចំពោះការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានរៀបចំផែនការផ្លាស់ប្តូររបបដើម្បីទទួលបានធនធានធម្មជាតិរបស់វេណេស៊ុយអេឡា។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថា រុស្ស៊ីនឹងចាត់វិធានការសងសឹកយ៉ាងឆាប់រហ័សប្រឆាំងនឹងការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយខុសច្បាប់របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួង លោកស្រី Zakharova បានថ្កោលទោសសកម្មភាពរបស់សហភាពអឺរ៉ុបថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដោយថា ការបង្កក ឬការរឹបអូសទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីណាមួយ គឺជាការដាក់ចោលដោយខុសច្បាប់ដោយគ្មានការយល់ព្រមពីទីក្រុងមូស្គូ។ លោកស្រីបានលើកឡើងថា “ការឆ្លើយតបរបស់យើងនឹងមិនត្រូវបានពន្យារពេលទេ” ដោយកត់សម្គាល់ថា ធនាគាររុស្ស៊ី បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Euroclear...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានដាក់មូលដ្ឋានគ្រឹះសម្រាប់ ការជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងសម្ព័ន្ធមិត្តប្រពៃណី ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាជាបន្តបន្ទាប់ដោយរំពឹងថា នឹងអាចបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ បន្ទាប់ពីកិច្ចពិភាក្សាកម្រិតកំពូលកាលពីថ្ងៃសុក្រ រុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខាលើ អនុស្សរណៈជាច្រើនដែលរួមមានផ្នែកហេដ្ឋារចនាសម្ព័ន្ធ...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា យោធាអ៊ុយក្រែន បានវាយប្រហារទីតាំងស៊ីវិលនៅក្នុងទីក្រុង Voronezh ភាគខាងលិចនៃប្រទេសរុស្ស៊ី ដោយមីស៊ីលផលិតដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងរុស្ស៊ី។ នៅម៉ោង ១៤ និង៣១ ម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃអង្គារ ទីក្រុងគៀវបានបើកការវាយប្រហារលើគោលដៅស៊ីវិលនៅទីក្រុង Voronezh ដែលជាទីក្រុងមួយនៅក្នុងជម្រៅទឹកដីរបស់រុស្ស៊ី ដោយប្រើមីស៊ីលយុទ្ធសាស្ត្រចំនួន ៤គ្រាប់របស់កងទ័ពផលិតដោយសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។ ក្រសួងបានបន្ថែមថា អង្គភាពការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់ផ្លោងអ៊ុយក្រែនទាំងអស់ដោយប្រើប្រព័ន្ធការពារដែនអាកាស...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសហ្វាំងឡង់ បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំចម្ងាយត្រឹមតែ១០០គីឡូម៉ែត្រប៉ុណ្ណោះពីបន្ទាត់ព្រំដែនរុស្ស៊ី។ការប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងការពារជាតិហ្វាំងឡង់ (FDF) បានឲ្យដឹងទៀតថាសមយុទ្ធយោធាដែលមានឈ្មោះថាNorthern Strike 225 របស់សមាជិកណាតូថ្មីមួយនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នឹងបន្តរយៈពេលមួយសប្តាហ៍នៅឯទីលានបាញ់គ្រាប់ពិត Rovajarvi នៅតំបន់ភាគខាងជើងឆៀងខាងកើតនៃប្រទេស។ សមយុទ្ធយោធាគ្រាប់ពិតនេះបានប្រមូលផ្តុំកងពលតូចហ្វាំងឡង់ចំនួនបី ឆ្មាំព្រំដែនរបស់ប្រទេស និងថ្មបាញ់រ៉ុក្កែតជាច្រើនរបស់ប៉ូឡូញ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ កងកម្លាំងយោធាសរុបចំនួន២២០០នាក់ និងរថយន្ត៥០០គ្រឿងកំពុងចូលរួមក្នុងសមយុទ្ធនេះ ដែល FDF បាននិយាយថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្ទើរតែអស់បញ្ជីឈ្មោះគោលដៅដែលអាចសម្រេចបានសម្រាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីការផ្លាស់ប្តូរចុងក្រោយរបស់ខ្លួនក្នុងបញ្ជីខ្មៅលើក្រុមហ៊ុនប្រេងធំជាងគេចំនួនពីររបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅចុងខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនថាមពលរបស់រុស្ស៊ីឈ្មោះ Lukoil...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំរដ្ឋាភិបាលឱ្យបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការជីកយករ៉ែ និងផលិតសារធាតុរ៉ែកម្រ, នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមបទបញ្ជានេះ គណៈរដ្ឋមន្ត្រីត្រូវតែអនុម័តនៅខែធ្នូ នូវ “ផែនទីបង្ហាញផ្លូវ” លម្អិតសម្រាប់វិស័យនេះ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបបំផុត រាប់ចាប់ពីសារធាតុសម្រាប់ផលិតទូរស័ព្ទដៃ រហូតដល់ប្រព័ន្ធសព្វាវុធ។...