ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ត្រូវបានរញ្ជួយដោយការ បាញ់គ្រាប់ផ្លោងកាលពីថ្ងៃអាទិត្យ ដោយទទួលបានការថ្កោលទោស ពីប្រធានឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលបានថ្លែងថា ការវាយប្រហារបែបនេះបានប្រថុយ នឹងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានលើកសរសើរយ៉ាងខ្លាំង ចំពោះកងកម្លាំងរបស់ប្រទេសរុស្សី និងបច្ចេកវិទ្យាផងដែរ ប៉ុន្តែលោកបានបន្ថែមថា ទោះបីជាយ៉ាងណាក្តី សមត្ថភាពនិងអាវុធរបស់រុស្សី គឺមិនអាចធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការទទួលបានជ័យជំនះលើ ជម្លោះនៅអ៊ុយក្រែនបានឡើយ។ លោក Austin ដែលបានឡើងធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកម្មវិធីវេទិកាអន្តរជាតិ ស្តីពីសន្តិសុខក្នុងប្រទេសកាណាដា កាលពីចុងសប្តាហ៍បានបញ្ជាក់ថា៖ អ្នកដឹងទេថារុស្សីមាន សព្វាវុធគួរឲ្យចាប់អារម្មណ៍ និងទ្រង់ទ្រាយធំប៉ុន្តែវានឹងមិនអាច...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្សកហ្ស៊ីលោក Irakly Garibashvili កាលពីថ្ងៃសុក្រម្សិលមិញនេះបានអះអាងថាប្រទេសហ្សកហ្ស៊ី នឹងក្លាយទៅជាទីលានបាញ់ប្រហារគ្នា ជាមិនខានប្រសិនបើបក្សប្រឆាំងនឹង អាចដឹកនាំប្រទេសនោះ។ លោកបានអះអាងទៀតថា កន្លងមករដ្ឋាភិបាលទីក្រុង Kiev តែងតែបានព្យាយាមទាញឲ្យរដ្ឋាភិបាលក្រុង Tbilisiឲ្យធ្លាក់ចូលទៅក្នុងជម្លោះជាមួយនឹង រុស្សីឬជាទីតាំងប្រយុទ្ធទី២ ដើម្បីប្រឆាំងរុស្សី។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ប្រទេសហ្សកហ្ស៊ីនៅតែបន្តជំហ មិនចូលរួមដាក់ទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សីនោះទេពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត ធ្វើប្រតិបត្តិការយោធាពិសេស លើប្រទេសអ៊ុយក្រែនហើយ តាំងតែពីខែមេសាមកម្ល៉េះ...
វ៉ាស៊ីនតោន៖ ការចរចាជាមួយរុស្ស៊ី មិនមែនជាផ្លូវដែលអាចសម្រេច បានក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បាននោះឡើយ នេះបើយោងតាមនាយកនៃ គម្រោងការគំរាមកំហែងដ៏សំខាន់ របស់វិទ្យាស្ថានសហគ្រាសអាមេរិក (CTP) ។ នៅក្នុងអត្ថបទមួយដែល បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅលើគេហទំព័រវិទ្យាស្ថាន សម្រាប់ការសិក្សាសង្រ្គាម នាយក CTP លោក Frederick Kagan បានអះអាងថា ការចរចាសង្រ្គាមនឹងគ្មានប្រយោជន៍នោះទេ ដរាបណាប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅទីក្រុងរបស់តួកគីបានបង្ហាញថា ភាគីទាំងពីរនឹងមិនប៉ុនប៉ងប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។ លោក Erdogan បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើជើងហោះហើរត្រឡប់ទៅកាន់តួកគី ពីប្រទេសឥណ្ឌូណេស៊ីថា “ព័ត៌មានដែលខ្ញុំទទួលបានពីនាយកចារកម្មរបស់ខ្ញុំថាតើរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងងាកទៅរកអាវុធនុយក្លេអែរឬអត់ គឺថា រហូតមកដល់ពេលនេះ...
បរទេស៖ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃពុធថា ប្រតិកម្មរបស់ប៉ូឡូញ និងអ៊ុយក្រែន ចំពោះការផ្ទុះដ៏ខ្លាំងក្លានៅព្រំដែន រវាងរដ្ឋទាំងពីរអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបង្កឱ្យមានការប៉ះទង្គិច ដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសម័យប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ...
គៀវ៖ ចាប់តាំងពីការដកខ្លួនចេញពីតំបន់ Kherson នៅថ្ងៃទី១១ ខែវិច្ឆិកា ទីតាំងរបស់រុស្ស៊ី នៅត្រើយម្ខាងនៃទន្លេ បានទទួលរងការវាយប្រហារញឹកញាប់ កាន់តែខ្លាំងឡើង។ ដូចដែលវាបានធ្វើបន្ទាប់ពីការវាយប្រហារ ដោយជោគជ័យរបស់អ៊ុយក្រែន នៅលើស្ពាន Kerch Strait កាលពីខែតុលា ប្រទេសរុស្ស៊ី បានឆ្លើយតបជាមួយនឹងរលក នៃមីស៊ីលសំដៅ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់ប្រទេសនេះ។ បន្ទាប់ពីបានរុល ទៅមុខពាសពេញទឹកដីដ៏ធំ នៅដើមសប្តាហ៍នៃ “ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន”...
គៀវ៖ ACenter for Naval Analysis (CNA) អ្នកវិភាគកម្មវិធីសិក្សា ផ្នែកយោធារបស់រុស្ស៊ី បានវាយតម្លៃយុទ្ធសាស្ត្រសង្គ្រាមរបស់រុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ The Kyiv Independent ដោយលោក Michael Kofman បានរិះគន់យុទ្ធសាស្ត្ររបស់រុស្ស៊ី ដោយហៅការដកថយ របស់រុស្ស៊ីពីតំបន់ Kherson ថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល។ ឧត្តមសេនីយរុស្ស៊ី...
ម៉ូស្គូ ៖ រុស្ស៊ី អះអាងថា មីស៊ីលដែលវាយប្រហារប៉ូឡូញ ជាមីស៊ីលរបស់អ៊ុយក្រែន ហើយខាងក្រោមនេះ គឺជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងវិបត្តិអ៊ុយក្រែន៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា អ្នកជំនាញរុស្ស៊ីបានបញ្ជាក់ តាមរយៈរូបភាពនៃបំណែកនៃគ្រាប់មីស៊ីល ដែលធ្លាក់នៅក្នុងប្រទេស ប៉ូឡូញថា វាជាមីស៊ីលរបស់អ៊ុយក្រែន។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតនេះគឺជាមីស៊ីលដឹកនាំប្រឆាំងយន្តហោះនៃប្រព័ន្ធការពារដែនអាកាស S-300 របស់កងកម្លាំងអាកាសអ៊ុយក្រែន។ លោក Jens...
បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា អង្គការមើលឃើញថា “គ្មានការចង្អុលបង្ហាញ” ដែលថា រុស្ស៊ីកំពុងរៀបចំ “សកម្មភាពយោធាវាយលុក” ប្រឆាំងនឹងខ្លួននោះទេ ។ ខណៈក្រុងគៀវបានចោទរុស្ស៊ីថា បានបាញ់មីស៊ីលលើប្រទេសប៉ូឡូញ លោក Stoltenberg បាននិយាយថា មីស៊ីលនោះទំនងជាមីស៊ីល របស់អ៊ុយក្រែន។...