ព័ត៌មានអន្តរជាតិ

Update: អ្នកបំផ្ទុះគ្រាប់បែក សម្លាប់អ្នកសរសេរប្លុកយោធា ដ៏ល្បីល្បាញរបស់រុស្ស៊ី គឺជាស្ត្រីអាយុ២៦ឆ្នាំ

បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃច័ន្ទថា ស្ត្រីម្នាក់ដែលត្រូវបានគេសង្ស័យថា បានសម្លាប់អ្នកសរសេរប្លុកយោធា ដ៏ល្បីល្បាញរបស់រុស្ស៊ី Vladlen Tatarsky ត្រូវបានឃុំខ្លួន។ ស្ត្រីសង្ស័យឈ្មោះ Darya Trepova ត្រូវបានគេដាក់ក្នុងបញ្ជី ដែលចាប់ខ្លួនរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tatarsky ដែលមានឈ្មោះពិតថា Maksim Fomin បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅហាងកាហ្វេមួយនៅកណ្តាលទីក្រុង St. Petersburg កាលពីល្ងាចថ្ងៃអាទិត្យ នៅពេលដែលគ្រាប់បែកបានផ្ទុះឡើង ដោយបានសម្លាប់គាត់ និងមនុស្សជាង ៣០នាក់ទៀតរងរបួស។ សាក្សី​បាន​និយាយ​ថា ស្ត្រី​វ័យ​ក្មេង​ម្នាក់​បាន​ឲ្យ​រូប​ចម្លាក់ ជា​អំណោយ​មុន​ការ​ផ្ទុះកើតឡើង។

យោងតាមគេហទំព័រព័ត៌មាន Fontanka, ស្រ្តីសង្ស័យ Trepova ត្រូវបានឃុំខ្លួននៅក្នុងផ្ទះល្វែង St. Petersburg ដែលជាកម្មសិទ្ធិរបស់មិត្តភ័ក្តិ របស់ស្វាមីរបស់នាង។ សារព័ត៌មាននេះបានផ្សាយថា នាងបានទិញសំបុត្រយន្តហោះសម្រាប់ ជើងហោះហើរទៅកាន់ប្រទេស Uzbekistan ៕

ប្រែសម្រួលៈ ណៃ តុលា

To Top