គៀវ៖ កាលពីថ្ងៃច័ន្ទ សង្រ្គាមអ៊ុយក្រែន និងរុស្ស៊ីបានឈានដល់ជុំថ្មីមួយ នៅពេលដែលយន្តហោះធុន “kamikaze” ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ យ៉ាងសាហាវ បានវាយប្រហារតាមដងផ្លូវនៃទីក្រុងគៀវ។ យន្ដហោះដ្រូនធុន Shahed 136’s អាចមានភាពទំនើប ជាងយន្តហោះដ្រូន Bayraktar ផលិតនៅប្រទេសតួកគីរបស់អ៊ុយក្រែន ប៉ុន្តែវាមានតម្លៃថោក អាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងពិបាកក្នុងការស្វែងរក ដែលផ្តល់ឱ្យរុស្ស៊ីនូវអំណាចក្នុងការផ្លាស់ប្តូរ លំនឹងនៅក្នុងសង្រ្គាមដ៏យូរអង្វែងនេះ។ ប៉ុន្តែខណៈដែលរបបអ៊ីរ៉ង់...
គៀវ៖ ការបរាជ័យនៃការចល័តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងតែប្រមូលផ្តុំឡើង ខណៈដែលមន្ត្រីមួយរូប បានប្រកាសនៅថ្ងៃសុក្រនេះថា ជនជាតិរុស្សីដែលគៀងគរ ដោយច្រឡំចំនួន ១០០០០ ត្រូវបានវិលត្រឡប់ ទៅផ្ទះវិញហើយ។ ឧត្តមសេនីយឯក Andrey Kartapolov របស់រុស្ស៊ីបានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង St. Petersburg ថា ចាប់តាំងពីលោក ពូទីន បានប្រកាសបញ្ជារចល័តមួយផ្នែករបស់លោកនៅថ្ងៃទី២១...
បរទេស ៖ រុស្ស៊ីបានបង្ហាញប្រតិកម្ម របស់ខ្លួនទៅ នឹងការលាលែង ពីតំណែងរបស់នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Liz Truss កាលពីថ្ងៃព្រហស្បតិ៍ ដោយហៅនាយករដ្ឋមន្ត្រីអង់គ្លេស ដែលកាន់តំណែង ខ្លីនេះថា ជា «ភាពអាម៉ាស់»។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា...
បរទេស៖ ទីបញ្ជាការការពារដែនអាកាស អាមេរិកខាងជើង (NORAD) បានប្រើយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ដើម្បីហោះប្រដេញ “រក និង តាមដាន កំណត់អត្តសញ្ញាណ និងស្ទាក់ចាប់” យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 របស់រុស្ស៊ី ២គ្រឿង នៅជិតរដ្ឋអាឡាស្កា កាលពីថ្ងៃចន្ទ។ NORAD បាននិយាយថា យន្តហោះរុស្ស៊ីនៅតែស្ថិត...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី បានបញ្ជាឱ្យរុស្ស៊ីទាំងអស់ គាំទ្រកិច្ចខិតខំប្រឹងប្រែង សង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរដ្ឋបាល ដែលតែងតាំង ដោយរុស្ស៊ី គឺក្រុង Kherson បានរៀបចំ...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានព្រមានអង្គការសហប្រជាជាតិ (UN) កុំឱ្យបើកការស៊ើបអង្កេតលើ ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក ផលិតដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ុយក្រែន ដោយចូលរួមជាមួយទីក្រុងតេហរ៉ង់ ក្នុងការបដិសេធប្រភពដើមនៃអាវុធ ខណៈដែលសហភាពអឺរ៉ុប បានរៀបចំទណ្ឌកម្មថ្មី ។ សហរដ្ឋអាមេរិក...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ចំនួនបួន របស់អ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថា បានបញ្ចូលជាឧបសម្ព័ន្ធជាមួយរុស្ស៊ី ខណៈដែលយោធារុស្ស៊ី នៅតែបន្តញាំញីដោយការវាយលុក ក្នុងការវាយលុករយៈពេលប្រាំបីខែរបស់ខ្លួន។ បើយោងតាមក្រឹត្យដែលចេញផ្សាយ ដោយវិមានក្រឹមឡាំង ច្បាប់អាជ្ញាសឹកនឹងចូលជាធរមាន ចាប់ពីដើមថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន The Moscow Times...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើននាក់ បានធ្វើការហោះហើរទៅកាន់ ទីក្រុងអង់ការ៉ានៅសប្តាហ៍នេះ ដើម្បីអាចដាក់សំពាធទៅលើ ក្រុមមន្ត្រីរដ្ឋាភិបាលតួគី និងមេដឹកនាំតួគីដើម្បីអាចអនុវត្ត ឲ្យបាននូវទណ្ឌកម្មប្រឆាំងប្រទេសរុស្សី។ គេសង្កេតឃើញថា សកម្មភាពនេះបានធ្វើឡើង នៅក្រោយពេលដែលរដ្ឋាភិបាល ក្រុងអង់ការ៉ាបានធ្វើឲ្យប្រជាជាតិ និងសមាជិកអង្គការណាតូផ្សេងទៀត មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះជំហ មិនប្រឆាំងរុស្សីហើយកន្លងមក ក៏ត្រូវបានអាមេរិកធ្វើការ ព្រមានជាច្រើនដងមកហើយដែរ។ គណៈប្រតិភូអាមេរិក...
គៀវ ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា មេបញ្ជាការថ្មី នៃកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បានទទួលស្គាល់ដ៏កម្រ នៃការរងសម្ពាធ ដែលពួកគេស្ថិតនៅក្រោមការ វាយលុកបកវិញ របស់អ៊ុយក្រែន ដើម្បីដណ្តើម យកមកវិញនូវតំបន់ភាគខាងត្បូង និងភាគខាងកើត ដែលក្រុងម៉ូស្គូ បានអះអាងថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សីបានទទួលស្គាល់ថាសមរភូមិ ប្រយុទ្ធក្នុងតំបន់ Kherson ភាគខាតត្បូងពេលនេះកំពុងស្ថិតនៅក្នុងភាពតានតឹង ពិតមែនហើយខ្លួនក៏កំពុងចាប់ផ្តើមធ្វើការជន្លៀសពលរដ្ឋផងដែរ។ ការបញ្ជាក់ដោយមេបញ្ជាការរុស្សីបានឲ្យដឹងទៀតថា យោធាអ៊ុយក្រែន បានប្រើប្រាស់គ្រាប់រ៉ូក្កែតប្រភេទ Himars និងវាយប្រហារ មកចំគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មួយចំនួនរបស់ទីក្រុង ព្រមទាំងលំនៅដ្ឋានរបស់ពលរដ្ឋទៀតផង។ គួរឲ្យដឹងដែរថា Kherson គឺជាទីក្រុងធំនិងដំបូងបំផុតដែលបានធ្លាក់ចូល ទៅក្នុងការគ្រប់គ្រងរបស់រុស្សី គិតចាប់តាំងតែពីពេលប្រតិបត្តិការពិសេស កាលពីខែកុម្ភៈភ្លាមមកម្ល៉េះប៉ុន្តែអ៊ុយក្រែន បានបន្តព្យាយាមក្នុងការដណ្តើមយកដែនដីនេះមកវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។...