បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលាតត្រដាងច្រើនពេក នៅពេលដែលលោកបាននិយាយថា ប្រទេសបារាំងនឹងមិនឆ្លើយតប ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
គៀវ៖ មេដឹកនាំរុស្ស៊ីនៅតំបន់ Kherson របស់អ៊ុយក្រែន បានស្នើឱ្យរដ្ឋាភិបាលរុស្ស៊ី ជួយរៀបចំការចាកចេញ របស់អ្នកស្រុកពីតំបន់នេះ ខណៈដែលកងកម្លាំងអ៊ុយក្រែន បន្តការជំរុញរបស់ពួកគេ ដើម្បីដណ្តើមយកមកវិញ នូវទឹកដី ដែលត្រូវបានរុស្ស៊ី កាន់កាប់។ លោក Vladimir Saldo បានធ្វើការអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ នៅលើទំព័រ Telegram របស់លោកដោយសរសេរថា ទីក្រុងនានាក្នុងតំបន់...
STRASBOURG ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការដាក់ទណ្ឌកម្មលើ “អ្នកសម្លាប់ និងធ្វើ ទារុណកម្ម” របស់រុស្ស៊ីទាំងអស់ ហើយបានអំពាវនាវឱ្យមានប្រព័ន្ធការពារដែន អាកាសបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹង ការវាយប្រហារជាថ្មីរបស់ទីក្រុងម៉ូស្គូ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រសិនបើគ្មានការចូលរួមពីអ្នកជំនាញរុស្ស៊ីទេនោះ ទីក្រុងម៉ូស្គូ នឹងមិនទទួលស្គាល់លទ្ធផល នៃការស៊ើបអង្កេតលើការលេចធ្លាយបំពង់បង្ហូរប្រេង Nord Stream នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ខ្លួនបានកោះហៅបេសកជន មកពីប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបង្ហាញពី “ការភ្ញាក់ផ្អើល”...
ម៉ូស្គូ៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យរុស្ស៊ី ត្រូវបានប្រគល់សំបុត្រពីអាជ្ញាធរ ប្រាប់ពួកគេកុំឱ្យចាកចេញពីប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ គណៈកម្មាធិការថែទាំសុខភាព នៅសាំងពេទឺប៊ឺគបានប្រាប់ បុគ្គលិកមន្ទីរពេទ្យក្នុងសំបុត្រថា ពួកគេមិនគួរចាកចេញពីប្រទេស សម្រាប់ការធ្វើដំណើរ ទាក់ទងនឹងការងារ សម្រាប់ “ហេតុផលសុវត្ថិភាព” ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Tass បានរាយការណ៍។ លិខិតដែលចុះហត្ថលេខា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំនៃតំបន់ Kherson ដែលត្រូវបានតែងតាំងដោយរុស្សីលោក Vladimir Saldo បានធ្វើការអំពាវនាវឲ្យពលរដ្ឋ ក្នុងតំបន់ក្នុងការជន្លៀសខ្លួន ចេញពីតំបន់ភាគខាងត្បូង របស់អ៊ុយក្រែនមួយនេះបន្ទាប់ពី បានទទួលរងនូវការវាយប្រហារ ដោយគ្រាប់រ៉ូក្កែតជាច្រើនថ្ងៃជាប់គ្នា កន្លងមកនេះ។ មេដឹកនាំរូបនេះបានធ្វើការ លើកឡើងបែបនេះត្រូវតែ ជួយសង្គ្រោះខ្លួនឯងតាមរយៈ ការធ្វើដំណើរទៅកាន់ប្រទេសរុស្សី បណ្តោះអាសន្នជាការលំហែ និងសិក្សាជំនួសសិនហើយ...
វ៉ាស៊ីនតោន៖ បណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេ លើពិភពលោក កំពុងខិតទៅជិតការដោះស្រាយ ការខូចខាតដ៏សាហាវបំផុត ចំពោះឧស្សាហកម្មប្រេង របស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមនៅ អ៊ុយក្រែន ដោយបង្កើតការប្រឈមមុខគ្នា ប្រកបដោយហានិភ័យ ដែលអាចផ្លាស់ប្តូរទីផ្សារ ថាមពលអឺរ៉ុប ឡើងវិញ នៅពេលដែលភាពតានតឹង កើនឡើងរវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។ អឺរ៉ុប បានបន្តពឹងផ្អែកលើផលិតផល ថាមពល...
ញូវយ៉ក៖ មហាសន្និបាតអង្គការ សហប្រជាជាតិបានអនុម័ត សេចក្តីសម្រេចមួយកាលពីថ្ងៃពុធ ដែលរិះគន់រុស្ស៊ី ចំពោះការបញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ កាលពីខែមុន និងកំណត់ការធ្វើប្រជាមតិ ដែលសំដៅលើការបញ្ជាក់ ភាពត្រឹមត្រូវនៃការពង្រីកទឹកដីគឺ “ខុសច្បាប់” ។ សភារបស់ស្ថាប័នពិភពលោកមួយនេះ ក៏បានជំរុញឱ្យទីក្រុងម៉ូស្គូ ដកសេចក្តីប្រកាសនៃការបញ្ចូលតំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia ដែលជាផ្នែកនៃការលុកលុយ ទេសជិតខាងរបស់ខ្លួន...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជ័យជម្នះយោធាសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមានការបរាជ័យសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផ្តល់ “ការគាំទ្រដែលមិនធ្លាប់មានពីមុនមក” ដល់ទីក្រុងគៀវ ក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមិនមែនជាភាគីនៃជម្លោះនោះទេ។...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានប្រកាសផ្តល់ប្រព័ន្ធការពារ ដែនអាកាសថ្មី ហើយបានប្តេជ្ញាផ្តល់ឱ្យរឹងមាំ ផ្តល់ជំនួយយោធាយូរអង្វែង នៅក្នុងកិច្ចប្រជុំមួយ នៅឯទីស្នាក់ការអង្គការ NATO នៅថ្ងៃពុធនេះ ដោយបានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពី២ថ្ងៃមុន បានធ្វើការបង្រួបបង្រួម ។...