TOPSHOT – អ្នកថ្មើរជើងដើរ កាត់ផ្នែកកន្ទុយនៃគ្រាប់រ៉ុក្កែត ដែលត្រូវបានបង្កប់ នៅក្នុងដី ក្នុងទីក្រុង Kramatorsk នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០២ មួយថ្ងៃបន្ទាប់ពីការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP។
បរទេស៖ អភិបាលតំបន់ Kaliningrad បាននិយាយថា ទីក្រុងមូស្គូអាចកាត់បន្ថយពាក់កណ្តាល នៃសេដ្ឋកិច្ចរបស់ប្រទេសលីទុយអានី ជាការឆ្លើយតបទៅនឹងការ បិទផ្លូវពាណិជ្ជកម្មមួយផ្នែកនៃតំបន់ Kaliningrad នៃប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់ Kaliningrad លោក Anton Alikhanov បានប្រាប់កាសែតរុស្ស៊ី...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនបានបាញ់បង្ហោះកាំជ្រួចមីស៊ីល ប្រភេទ Tochka-U ចំនួន៣គ្រាប់ដែលផ្ទុក ដោយគ្រាប់បែកចង្កោម ចូលទីក្រុង Belgorod របស់ប្រទេសរុស្ស៊ី។ ក្រសួងបានបន្ថែមថា មីស៊ីលទាំងបីត្រូវបានស្ទាក់ចាប់ បាននៅកណ្តាលអាកាស ប៉ុន្តែផ្នែកនៃមីស៊ីលមួយ បានខ្ទេចទៅចំផ្ទះមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសមេដឹកនាំ “Anglo Saxon” ចំពោះការជូនពរដោយបើកចំហ លើការបំផ្លិចបំផ្លាញលើប្រទេសរុស្ស៊ី នៅក្នុងឈុតខ្លីៗពីភាពយន្តឯកសារថ្មីៗនេះ។ លោក Macron បានរងការរិះគន់រួចហើយដោយ អ្នកគាំទ្រដ៏ក្លៀវក្លាបំផុតរបស់អ៊ុយក្រែនមួយចំនួន សម្រាប់ការបន្តទំនាក់ទំនង ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា កងកម្លាំងរបស់ទីក្រុង Kyiv បានដកខ្លួនចេញពី ក្រុងLysychansk ក្នុងតំបន់ Donbas នៅភាគខាងកើត បន្ទាប់ពីការវាយលុករបស់រុស្ស៊ី...
បរទេស៖យោងតាមការបញ្ជាក់ដោយអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅតួគីលោក Vasily Bodna កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះបានឲ្យដឹងថាប្រទេសតួគី បានឈានទៅដល់ការចាប់ឃាត់ នាវាដឹកទំនិញមួយគ្ រឿងរបស់ រុស្សី ក្រោយ រដ្ឋាភិបាល ក្រុងគៀវបានអះអាងថា វាមានការជាប់ពាក់ព័ន្ធទៅនឹងការដឹក ជញ្ជូនខុសច្បាប់នៃធញ្ញជាតិ របស់អ៊ុយក្រែន។ មន្ត្រីកាទូតជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា៖ ពួកយើងទទួលបានការ សហប្រតិបត្តិការយ៉ាងពេញទំហឹងពី សំណាក់រដ្ឋាភិបាលតួគី។ នាវានេះបច្ចុប្បន្នត្រូវបានឃាត់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងផ្គត់ផ្គង់ដល់ប្រទេសប៉ូឡូញ ជាមួយនឹង យន្តហោះចម្បាំង F-16 ជាជំនួយ ឬអាចកាត់បន្ថយការចំណាយបានច្រើន ខណៈដែលប្រទេសនៅអឺរ៉ុបខាង កើតផ្លាស់ទី ដើម្បីបរិច្ចាគយន្ដហោះសូវៀត ដែលផលិតយន្តហោះ MiG-29 ដល់ប្រទេសជិតខាងអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃទី០៦ ខែមីនាថា ប្រទេសរបស់លោក...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឲ្យដឹងថា ការកំណត់តម្លៃដែលនឹងត្រូវដាក់លើប្រេងរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មទីក្រុងមូស្គូ ចំពោះការលុកលុយរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងមានប្រហែលពាក់កណ្តាលតម្លៃទិញបច្ចុប្បន្ន។ ដោយយោងទៅលើសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) កាលពីចុងខែមុន លោក Kishida បានឲ្យដឹងក្នុងអំឡុងពេលសុន្ទរកថានៅទីក្រុងតូក្យូថា យន្តការមួយនឹងត្រូវបានរៀបចំឡើង ដើម្បីកុំឱ្យប្រេងរបស់រុស្ស៊ី “នឹងមិនអាចទិញបានក្នុងតម្លៃខ្ពស់ជាងនេះទេ” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
គៀវ៖ កងកម្លាំងរុស្ស៊ី បានដកខ្លួនចេញពីកោះយុទ្ធសាស្ត្រ សមុទ្រខ្មៅ ឬកោះពស់ កាលពីថ្ងៃព្រហស្បតិ៍ ដែលអាចបន្ធូរបន្ថយ ការគំរាមកំហែង ដល់ទីក្រុងកំពង់ផែ Odesa ដ៏សំខាន់របស់អ៊ុយក្រែន ប៉ុន្តែបានរក្សាការជំរុញរបស់ពួកគេ ដើម្បីឡោមព័ទ្ធបន្ទាយចុងក្រោយនៃការតស៊ូនៅក្នុងខេត្ត Luhansk ភាគខាងកើតអ៊ុយក្រែន។ វិមានក្រឹមឡាំងបានបង្ហាញពីការដកខ្លួនចេញពីកោះពស់ថាជា “កាយវិការសុច្ឆន្ទៈ” ប៉ុន្តែ យោធា អ៊ុយក្រែន បាន អះអាង...
ម៉ូស្គូ៖ រុស្ស៊ី បញ្ជាក់ហើយថា ខ្លួនគ្មានទំនុកចិត្ដលើអាមេរិក និងសហភាពអឺរ៉ុបទៀតនោះទេ ខាងក្រោមនេះ គឺជាការវិវឌ្ឍ ចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា រុស្ស៊ីនឹងលែងជឿទុកចិត្ត លើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ទៀតហើយ។ លោក Lavrov បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយប្រធានាធិបតីបេឡារុស្សលោក...